យ៉ាកុប 5:9-11

យ៉ាកុប 5:9-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បង‌ប្អូន​អើយ កុំ​រអ៊ូ‌រទាំ​ទាស់​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដើម្បី​កុំ​ឲ្យ​មាន​ទោស មើល៍ ចៅ​ក្រម​ឈរ​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ។ បង‌ប្អូន​អើយ ចូរ​យក​ពួក​ហោរា ដែល​បាន​ថ្លែង​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ទុក​ជា​គំរូ​ពី​ការ​រង​ទុក្ខ និង​ពី​ការ​អត់‌ធ្មត់​ចុះ។ មើល៍! យើងរាប់​អស់​អ្នក​ដែល​ចេះ​ស៊ូ​ទ្រាំ ថា​ជា​អ្នក​មាន​ពរ។ អ្នក​រាល់​គ្នា​បាន​ឮ​ពី​ការ​ស៊ូ​ទ្រាំ​របស់​លោក​យ៉ូប​ហើយ ក៏​បាន​ឃើញថា នៅ​ទី​បំផុត​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫ‌ទ័យ​យ៉ាង​ណា​ចំពោះ​គាត់ គឺ​ទ្រង់​មាន​ព្រះ​ហឫទ័យ​អាណិត​អាសូរ និង​មេត្ដាករុណា​យ៉ាង​ពោរពេញ។

ចែក​រំលែក
អាន យ៉ាកុប 5

យ៉ាកុប 5:9-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ មិន​ត្រូវ​រអ៊ូ‌រទាំ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដើម្បី​កុំ​ឲ្យ​មាន​ទោស ដ្បិត​ព្រះ‌ជាម្ចាស់​ដែល​ជា​ចៅ‌ក្រម ព្រះអង្គ​ឈរ​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ។ បងប្អូន​អើយ ចូរ​យក​តម្រាប់​តាម​ពួក​ព្យាការី*​ដែល​បាន​រង‌ទុក្ខ​លំបាក និង​មាន​ចិត្ត​អត់‌ធ្មត់ ហើយ​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់។ យើង​តែងតែ​សរសើរ​អស់​អ្នក​ដែល​ចេះ​ស៊ូ‌ទ្រាំ​ថា ជា​អ្នក​មាន​សុភមង្គល។ បងប្អូន​ធ្លាប់​ឮ​គេ​និយាយ​ស្រាប់​ហើយ​ថា លោក​យ៉ូប​ចេះ​ស៊ូ‌ទ្រាំ​យ៉ាង​ណាៗ​នោះ ហើយ​បងប្អូន​ក៏​ឃើញ​ដែរ​ថា នៅ​ទី​បំផុត ព្រះ‌អម្ចាស់​ឲ្យ​គាត់​បាន​ទៅ​ជា​យ៉ាង​ណា ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ និង​មេត្តា‌ករុណា​យ៉ាង​ក្រៃ‌លែង។

ចែក​រំលែក
អាន យ៉ាកុប 5

យ៉ាកុប 5:9-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បង​ប្អូន​អើយ កុំ​ឲ្យ​រទូ‌រទាំ​ទាស់​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ក្រែង​មាន​ទោស មើល​ចៅ‌ក្រម លោក​ឈរ​នៅ​មាត់​ទ្វារ​ហើយ បង​ប្អូន​អើយ ចូរ​យក​ពួក​ហោរា ដែល​បាន​ទាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ទុក​ជា​គំរូ​ពី​សេចក្ដី​ទុក្ខ​លំបាក នឹង​ពី​សេចក្ដី​អត់‌ធ្មត់​ចុះ មើល យើង​ហៅ​ពួក​អ្នក​ដែល​ទ្រាំ‌ទ្រ ថា​ជា​អ្នក​មាន​ពរ ចុះ​អ្នក​រាល់​គ្នា​បាន​ឮ​និយាយ​ពី​សេចក្ដី​អត់​ធន់​របស់​លោក​យ៉ូប​ទៅ​ហើយ ក៏​បាន​ឃើញ​ថា​ដល់​ចុង​បំផុត នោះ​ព្រះ‌អម្ចាស់​ទ្រង់​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា នឹង​សេចក្ដី​អាណិត‌អាសូរ​ពោរ‌ពេញ​ដែរ

ចែក​រំលែក
អាន យ៉ាកុប 5