យ៉ាកុប 4:5-7

យ៉ាកុប 4:5-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឬ​តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ព្រះ​គម្ពីរចែង​មក​ជាឥត​ប្រយោជន៍​ឬ ដែល​ថា៖ «ព្រះ‌វិញ្ញាណ​ដែល​ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​មក​គង់​ក្នុង​យើង ទ្រង់​ស្រឡាញ់​ដោយ​ព្រះ​ហឫទ័យ​ប្រចណ្ឌ»? ប៉ុន្ដែ ព្រះ​អង្គ​ផ្តល់​ព្រះ‌គុណ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត។ ហេតុ​នេះ​ហើយ​បាន​ជាបទ​គម្ពីរ​ចែង​ថា៖ «ព្រះ‌ទ្រង់​ប្រឆាំង​នឹងមនុស្ស​មាន​អំនួត តែ​ទ្រង់​ផ្តល់​ព្រះ‌គុណ​ដល់​មនុស្ស​ដែលបន្ទាប​ខ្លួន​វិញ» ។ ដូច្នេះ សូម​ចុះ​ចូល​ចំពោះ​ព្រះ ហើយ​តស៊ូ​នឹង​អារក្ស​ចុះ នោះ​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា​មិន​ខាន។

ចែក​រំលែក
អាន យ៉ាកុប 4

យ៉ាកុប 4:5-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

តើ​បងប្អូន​ស្មាន​ថា​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ឥត​បាន​ការ​អ្វី​ទេ​ឬ គឺ​ថា ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​វិញ្ញាណ ដែល​ព្រះអង្គ​ប្រទាន​ឲ្យ​មក​គង់​ក្នុង​បងប្អូន​រហូត​ដល់​ប្រច័ណ្ឌ។ ប៉ុន្តែ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ខ្លាំង​ជាង​នេះ​ទៅ​ទៀត ដ្បិត​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា «ព្រះ‌ជាម្ចាស់​ប្រឆាំង​នឹង​មនុស្ស​មាន​អំនួត តែ​ទ្រង់​ប្រណី‌សន្ដោស​អស់​អ្នក​ដែល​ដាក់​ខ្លួន» ។ ដូច្នេះ សូម​បងប្អូន​គោរព​ចុះ​ចូល​ព្រះ‌ជាម្ចាស់ ហើយ​ប្រឆាំង​នឹង​មារ* នោះ​វា​មុខ​ជា​រត់​ចេញ​ឆ្ងាយ​ពី​បងប្អូន​មិន​ខាន។

ចែក​រំលែក
អាន យ៉ាកុប 4