យ៉ាកុប 4:13-17

យ៉ាកុប 4:13-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឥឡូវ​នេះ អ្នក​ដែល​ពោល​ថា៖ «ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក យើង​នឹង​ធ្វើ​ដំណើរ​ទៅ​ក្រុង​ណា​មួយ ហើយ​ស្នាក់​នៅ​ក្រុង​នោះ​មួយ​ឆ្នាំ ដើម្បី​រក​ស៊ី​ឲ្យ​បាន​ចំណេញ» តែ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​នឹង​មាន​អ្វី​កើតឡើង​នៅ​ថ្ងៃ​ស្អែក​ទេ។ តើ​ជីវិត​របស់​អ្នក​រាល់​គ្នា​ជា​អ្វី? ដ្បិត​អ្នក​រាល់​គ្នា​ជា​ចំហាយ​ទឹក ដែល​ឃើញ​តែ​មួយ​ភ្លែត រួច​ក៏​រសាត់​បាត់​ទៅ។ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​គួរ​តែ​ពោល​ដូច្នេះ​វិញ​ថា៖ «បើ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ នោះ​យើង​នឹង​មាន​ជីវិត​រស់ ហើយ​យើង​នឹង​ធ្វើ​ការនេះ ឬ​ធ្វើ​ការ​នោះ» តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជាអួត​អាង​ពី​អំនួត​របស់​ខ្លួន​ទៅ​វិញ។ គ្រប់​ទាំង​ការ​អួត​អាង​បែបនេះ​សុទ្ធ​តែ​អាក្រក់​ទាំង​អស់។ ដូច្នេះ អ្នក​ណា​ស្គាល់​អំពើ​ល្អ​ដែល​ត្រូវ​ធ្វើ តែ​មិនព្រម​ធ្វើ នោះ​រាប់​ជា​មាន​បាប​ដល់​អ្នក​នោះ​ហើយ។

ចែក​រំលែក
អាន យ៉ាកុប 4

យ៉ាកុប 4:13-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឥឡូវ​នេះ ចំពោះ​បងប្អូន​ដែល​ពោល​ថា «ថ្ងៃ​នេះ​ឬ​ស្អែក យើង​នឹង​ធ្វើ​ដំណើរ​ទៅ​ក្រុង​មួយ ហើយ​ស្នាក់​នៅ​ក្រុង​នោះ​មួយ​ឆ្នាំ ដើម្បី​រក​ស៊ី និង​បាន​ចំណេញ!» ខ្ញុំ​សូម​ជម្រាប​ថា បងប្អូន​ពុំ​ដឹង​ថា ថ្ងៃ​ស្អែក ជីវិត​បងប្អូន​នឹង​ទៅ​ជា​យ៉ាង​ណា​ឡើយ! បងប្អូន​ប្រៀប​បី​ដូច​ជា​ចំហាយ​ទឹក ដែល​មាន​តែ​មួយ‌ភ្លែត រួច​ក៏​រសាត់​បាត់​ទៅ។ បងប្អូន​គួរ​តែ​ពោល​ថា «បើ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ យើង​នឹង​មាន​ជីវិត​រស់ ហើយ​យើង​ធ្វើ​ការ​នេះ ឬ​ធ្វើ​ការ​នោះ» តែ​ឥឡូវ​នេះ បងប្អូន​បែរ​ជា​ក្អេង‌ក្អាង​អួត​បំប៉ោង​ទៅ​វិញ។ ការ​អួត​ក្អេង‌ក្អាង​បែប​នេះ​អាក្រក់​ណាស់។ ប្រសិន​បើ​អ្នក​ណា​ចេះ​ធ្វើ​អំពើ​ល្អ តែ​មិន​ព្រម​ធ្វើ អ្នក​នោះ​ប្រព្រឹត្ត​អំពើ​បាប​ហើយ។

ចែក​រំលែក
អាន យ៉ាកុប 4

យ៉ាកុប 4:13-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឥឡូវ​នេះ ឯ​ពួក​អ្នក​ដែល​ថា ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក​យើង​នឹង​ទៅ​ឯ​ក្រុង​ណា​មួយ ហើយ​នឹង​នៅ​ស្រុក​នោះ​អស់​១​ឆ្នាំ ដើម្បី​នឹង​រក​ស៊ី​ឲ្យ​បាន​ចំណេញ អ្នក​រាល់​គ្នា​មិន​ដឹង​ជា​នឹង​កើត​មាន​យ៉ាង​ណា​ដល់​ថ្ងៃ​ស្អែក​ទេ ដ្បិត​ជីវិត​អ្នក​រាល់​គ្នា​ជា​អ្វី គឺ​ជា​ចំហាយ​ទឹក​ទេ​តើ ដែល​ឃើញ​តែ​១​ភ្លែត រួច​បាត់​ទៅ គួរ​តែ​បាន​និយាយ​ដូច្នេះ​វិញ​ថា បើ​យើង​រស់​នៅ ហើយ​ព្រះ‌អម្ចាស់​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នោះ​យើង​នឹង​ធ្វើ​ការ​នេះ ឬ​ការ​នោះ តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​មាន​សេចក្ដី​អំនួត អំពី​ពាក្យ​អួត​អាង​របស់​ខ្លួន​ដូច្នោះ ហើយ​គ្រប់​ទាំង​សេចក្ដី​អំនួត​យ៉ាង​នោះ សុទ្ធ​តែ​អាក្រក់​ទាំង​អស់ ដូច្នេះ ឯ​អ្នក​ណា​ដែល​ចេះ​ធ្វើ​ល្អ តែ​មិន​ធ្វើ​សោះ នោះ​រាប់​ជា​បាប​ដល់​អ្នក​នោះ​វិញ។

ចែក​រំលែក
អាន យ៉ាកុប 4