យ៉ាកុប 4:1-4

យ៉ាកុប 4:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ការ​ទាស់​ទែង និង​ការ​ឈ្លោះ​ប្រ‌កែក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នោះ​តើ​មក​ពីណា? តើ​មិន​មែន​មក​ពី​ចិត្តស្រើប​ស្រាល ដែល​ច្បាំង​នៅ​ខាង​ក្នុង​អ្នក​រាល់​គ្នា​ទេ​ឬ? អ្នក​រាល់​គ្នា​ប្រាថ្នា​ចង់​បាន តែ​មិន​បាន​ទេ អ្នក​រាល់​គ្នា​សម្លាប់​គេ អ្នករាល់​គ្នា​មាន​ចិត្ត​ច្រណែន តែ​ពុំ​អាច​ទទួល​បាន​អ្វី​ឡើយ ក៏​ឈ្លោះ​ប្រ‌កែក ហើយ​តយុទ្ធ​គ្នា តែ​មិន​បាន​អ្វី​សោះ ព្រោះ​អ្នក​រាល់​គ្នា​មិន​ទូល​សូម។ អ្នក​រាល់​គ្នា​ទូល​សូម​ដែរ តែ​មិន​បានទទួល ព្រោះអ្នក​រាល់​គ្នា​ទូល​សូម​ដោយបំណង​អាក្រក់ សម្រាប់​តែ​នឹង​បំពេញ​ចិត្តស្រើប​ស្រាល​របស់​ខ្លួន។ មនុស្ស​ផិត​ក្បត់​អើយ! តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា ការ​ធ្វើ​ជា​មិត្ត​សម្លាញ់​នឹង​លោកីយ៍ នោះ​ធ្វើ​ខ្លួនឲ្យ​ទៅ​ជា​សត្រូវ​នឹង​ព្រះ? ដូច្នេះ អ្នក​ណា​ដែល​ចូល​ចិត្ត​ធ្វើ​ជា​មិត្ត​សម្លាញ់​នឹង​លោកីយ៍ អ្នក​នោះ​តាំង​ខ្លួន​ជា​សត្រូវ​នឹង​ព្រះ‌ហើយ។

ចែក​រំលែក
អាន យ៉ាកុប 4

យ៉ាកុប 4:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ការ​ទាស់‌ទែង ឈ្លោះ​ប្រកែក​គ្នា ក្នុង​ចំណោម​បងប្អូន កើត​មក​ពី​អ្វី? តើ​មិន​មែន​មក​ពី​ចិត្ត​ស្រើប‌ស្រាល ដែល​ប្រទាញ‌ប្រទង់​គ្នា នៅ​ក្នុង​សរីរាង្គ​របស់​បងប្អូន​ទេ​ឬ? បងប្អូន​មាន​ចិត្ត​លោភ‌លន់ តែ​មិន​បាន​ដូច​ការ​ប៉ង‌ប្រាថ្នា​ទេ បងប្អូន​ក៏​សម្លាប់ និង​ឈ្នានីស​គេ ហើយ​នៅ​តែ​គ្មាន​បាន​ផល​អ្វី បងប្អូន​ឈ្លោះ​ប្រកែក និង​ទាស់‌ទែង​គ្នា ក៏​នៅ​តែ​ពុំ​បាន​ទទួល​អ្វី​ដែរ ព្រោះ​បងប្អូន​មិន​ទូល​សូម​ពី​ព្រះ‌ជាម្ចាស់។ បងប្អូន​ទូល​សូម​ដែរ តែ​ឥត​បាន​ទទួល ព្រោះ​បងប្អូន​ទូល​សូម​ដោយ​បំណង​អាក្រក់ គឺ​បងប្អូន​ចង់​បាន សម្រាប់​តែ​បំពេញ​ចិត្ត​ស្រើប‌ស្រាល​របស់​ខ្លួន​ប៉ុណ្ណោះ។ មនុស្ស​ក្បត់​ចិត្ត​អើយ! បងប្អូន​មិន​ជ្រាប​ទេ​ឬ​ថា ការ​ស្រឡាញ់​លោកីយ៍​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​សត្រូវ​នឹង​ព្រះ‌ជាម្ចាស់? អ្នក​ណា​ចង់​ធ្វើ​ជា​មិត្ត​សម្លាញ់​នឹង​លោកីយ៍ អ្នក​នោះ​តាំង​ខ្លួន​ជា​សត្រូវ​នឹង​ព្រះ‌ជាម្ចាស់!

ចែក​រំលែក
អាន យ៉ាកុប 4

យ៉ាកុប 4:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​សេចក្ដី​ទាស់‌ទែង នឹង​សេចក្ដី​ឈ្លោះ​ប្រកែក ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​មក​ពី​ណា តើ​មិន​មែន​មក​ពី​សេចក្ដី​សំរើប ដែល​ច្បាំង​ក្នុង​អវយវៈ​របស់​អ្នក​រាល់​គ្នា​ទេ​អី អ្នក​រាល់​គ្នា​សង្វាត​ចង់​បាន តែ​មិន​បាន​ទេ អ្នក​រាល់​គ្នា​សំឡាប់​គេ ហើយ​មាន​ចិត្ត​ច្រណែន តែ​ពុំ​អាច​នឹង​បាន​ឡើយ ក៏​ឈ្លោះ​ប្រកែក ហើយ​ត‌យុទ្ធ​គ្នា តែ​មិន​បាន​អ្វី​សោះ ពី​ព្រោះ​មិន​សូម អ្នក​រាល់​គ្នា​ក៏​សូម​ដែរ តែ​មិន​បាន​ទេ ដ្បិត​សេចក្ដី​សំណូម​នោះ​បែប​អាក្រក់ សំរាប់​នឹង​ចាយ​បំពេញ​សេចក្ដី​សំរើប​របស់​អ្នក​រាល់​គ្នា​វិញ ឱ​ពួក​កំផិត​ទាំង​ប្រុស​ទាំង​ស្រី​អើយ តើ​មិន​ដឹង​ទេ​ឬ​អី​ថា ដែល​ស្រឡាញ់​ដល់​លោកីយ នោះ​គឺ​ជា​ស្អប់​ដល់​ព្រះ​ហើយ ដូច្នេះ អ្នក​ណា​ដែល​ចូល​ចិត្ត​ចង់​ធ្វើ​ជា​មិត្រ​សំឡាញ់​នឹង​លោកីយ នោះ​ឈ្មោះ​ថា បាន​តាំង​ខ្លួន​ជា​ខ្មាំង​សត្រូវ​នឹង​ព្រះ​វិញ

ចែក​រំលែក
អាន យ៉ាកុប 4