យ៉ាកុប 3:7-10
យ៉ាកុប 3:7-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រប់ទាំងពូជសត្វព្រៃ សត្វស្លាប សត្វលូនវារ មនុស្សអាចផ្សាំងវាបាន ហើយសត្វនៅក្នុងសមុទ្រ ក៏គេអាចនឹងផ្សាំងបានដែរ តែគ្មានអ្នកណាអាចផ្សាំងអណ្តាតបានឡើយ វាជារបស់អាក្រក់ដែលទប់មិនបាន ក៏មានពេញដោយពិសពុល ដែលនាំឲ្យស្លាប់។ ដោយសារអណ្តាត យើងសរសើរតម្កើងព្រះអម្ចាស់ ជាព្រះវរបិតា ហើយដោយសារអណ្ដាត យើងជេរប្រទេចបណ្តាសាមនុស្ស ដែលកើតមកដូចរូបអង្គព្រះ។ មានទាំងពាក្យឲ្យពរ ទាំងពាក្យជេរប្រទេចផ្តាសា ចេញមកពីមាត់តែមួយ។ បងប្អូនអើយ មិនគួរគប្បីឲ្យមានដូច្នោះឡើយ។
យ៉ាកុប 3:7-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មនុស្សជាតិអាចផ្សាំងសត្វគ្រប់ប្រភេទបានទាំងអស់ ទាំងសត្វព្រៃ ទាំងសត្វស្លាប ហើយសត្វលូនវារ សត្វនៅក្នុងទឹក ក៏មនុស្សផ្សាំងបានដែរ ប៉ុន្តែ គ្មានជនណាម្នាក់អាចផ្សាំងអណ្ដាតឡើយ ព្រោះវាជាគ្រឿងមួយដ៏ចង្រៃដែលចេះតែគន្លាស់ជានិច្ច ពោរពេញទៅដោយពិសពុល បណ្ដាលឲ្យស្លាប់ទៀតផង។ ដោយសារអណ្ដាត យើងអរព្រះគុណព្រះអម្ចាស់ជាព្រះបិតា ហើយដោយសារអណ្ដាតដដែល យើងក៏ជេរប្រទេចផ្ដាសាមនុស្សដែលព្រះអង្គបានបង្កើតមក ឲ្យមានលក្ខណៈដូចព្រះអង្គដែរ គឺទាំងពាក្យអរព្រះគុណ ទាំងពាក្យជេរប្រទេចផ្ដាសា ហូរចេញមកពីមាត់តែមួយ! បងប្អូនអើយ ធ្វើដូច្នេះមិនកើតទេ!។
យ៉ាកុប 3:7-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯគ្រប់ទាំងពូជសត្វព្រៃ សត្វស្លាប សត្វលូនវារ នឹងសត្វនៅក្នុងសមុទ្រ នោះគេអាចនឹងផ្សាំងបាន ក៏មានមនុស្សបានផ្សាំងហើយដែរ តែឯអណ្តាតវិញ នោះគ្មានអ្នកណាអាចនឹងផ្សាំងបានឡើយ គឺជារបស់អាក្រក់ ដែលទប់មិនបាន ក៏មានពេញដោយពិសដែលនាំឲ្យស្លាប់ ដោយសារអណ្តាត នោះយើងសរសើរដំកើងដល់ព្រះអម្ចាស់ដ៏ជាព្រះវរបិតាផង ហើយដាក់បណ្តាសាដល់មនុស្ស ដែលកើតមកតាមរូបអង្គព្រះផង មានទាំងពាក្យសរសើរ នឹងពាក្យប្រទេចផ្តាសា ចេញមកពីមាត់តែ១នោះឯង បងប្អូនអើយ មិនគួរគប្បីឲ្យមានដូច្នោះឡើយ