យ៉ាកុប 3:2-5 - Compare All Versions

យ៉ាកុប 3:2-5 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ដ្បិត​យើង​ទាំង​អស់​គ្នា​ជំពប់​ជា​ញឹក​ញាប់ ហើយ​បើ​អ្នក​ណា​មិន​ជំពប់​ដោយ​ពាក្យ​សម្ដី អ្នក​នោះ​ជា​មនុស្ស​គ្រប់​លក្ខណ៍​ហើយ ក៏​អាច​នឹងទប់​រូប‌កាយ​ទាំង​មូល​បាន​ដែរ។ ប្រសិន‌បើ​យើង​ដាក់​ដែក​បង្ខាំ​ក្នុង​មាត់​សេះ ដើម្បី​ឲ្យ​វា​ស្តាប់​បង្គាប់​យើង នោះ​យើង​ក៏​អាច​ញាក់​រូប‌កាយ​របស់​វា​ទាំង​មូល​បាន​ដែរ។ សូម​គិត​មើល​ពី​សំពៅ ទោះ​បី​វា​ធំ​ដល់​ម៉្លេះ ហើយ​ត្រូវ​ខ្យល់​បក់​គំហុក​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ តែ​អ្នក​បើក​សំពៅ​អាច​បត់​បែន​បាន​តាម​បំណង​ចិត្ត ដោយ​សារ​ចង្កូត​ដ៏​តូច​មួយ។ រីឯ​អណ្តាត​ក៏​ដូច្នោះ​ដែរ វា​ជា​អវយវៈ​តូច​មួយ​មែន ប៉ុន្តែ ចេះ​អួត​អាង​សម្បើម​ណាស់។ មើល​ចុះ សូម្បី​តែ​ភ្លើង​បន្តិច​ក៏​អាច​នឹង​ឆាប​ឆេះ​ព្រៃ​មួយ​យ៉ាង​ធំ​បាន​ដែរ!

ចែក​រំលែក
យ៉ាកុប 3 គកស១៦

យ៉ាកុប 3:2-5 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

យើង​ទាំង​អស់​គ្នា​តែងតែ​ធ្វើ​ខុស​ជា​ច្រើន។ អ្នក​ណា​ឥត​ធ្វើ​ខុស ដោយ​ពាក្យ​សម្ដី អ្នក​នោះ​ជា​មនុស្ស​គ្រប់​លក្ខណៈ អាច​ត្រួត​លើ​ខ្លួន​ឯង​ទាំង​មូល​បាន។ ប្រសិន​បើ​យើង​ដាក់​ដែក​បង្ខាំ​ក្នុង​មាត់​សេះ ដើម្បី​ឲ្យ​វា​ស្ដាប់​បង្គាប់​យើង នោះ​យើង​អាច​ញាក់​ខ្លួន​វា​ទាំង​មូល​ឲ្យ​ទៅ​ណា​ក៏​បាន។ សូម​គិត​ពី​សំពៅ​ដែរ ទោះ​បី​វា​ធំ​ប៉ុន​ណា ហើយ​មាន​ខ្យល់​បក់​មក​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​បើក​សំពៅ​អាច​បត់​បែន​បាន​តាម​បំណង​ចិត្ត ដោយ‌សារ​ចង្កូត​ដ៏​តូច​មួយ។ រីឯ​អណ្ដាត​ក៏​ដូច្នោះ​ដែរ វា​ជា​សរីរាង្គ​មួយ​តូច​មែន តែ​ពូកែ​ធ្វើ​ការ​សម្បើម​ណាស់។ មើល​ចុះ សូម្បី​តែ​ផ្កា​ភ្លើង​មួយ​តូច​ក៏​អាច​ធ្វើ​ឲ្យ​ឆេះ​ព្រៃ​មួយ​យ៉ាង​ធំ​ដែរ!

ចែក​រំលែក
យ៉ាកុប 3 គខប

យ៉ាកុប 3:2-5 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ដ្បិត​យើង​ទាំង​អស់​គ្នា​ក៏​ជំពប់​ជា​ញយៗ​ដែរ បើ​អ្នក​ណា​មិន​បាន​ជំពប់​ដោយ​ពាក្យ​សំដី នោះ​ជា​មនុស្ស​គ្រប់​លក្ខណ៍​ហើយ ដែល​អាច​នឹង​ទប់​រូប‌កាយ​ទាំង​មូល​បាន​ដែរ មើល​យើង​ដាក់​ដែក​បង្ខាំ​ចុះ​ក្នុង​មាត់​សេះ ឲ្យ​វា​ស្តាប់​បង្គាប់​តាម ហើយ​យើង​ញាក់​រូប‌កាយ​វា​ទាំង​មូល​ទៅ​បាន សូម​គិត​មើល​ពី​សំពៅ​ដែរ វា​ធំ​ដល់​ម៉្លេះ ហើយ​មាន​ខ្យល់​គំហុក​បក់​ផាត់​ទៅ​ផង តែ​តៃកុង​បើក​ទៅ​មក​បាន​តាម​ចិត្ត ក៏​ដោយ‌សារ​តែ​ចង្កូត​យ៉ាង​តូច​ប៉ុណ្ណោះ ឯ​អណ្តាត​ក៏​ជា​អវយវៈ​១​យ៉ាង​តូច​ដូច្នោះ​ដែរ ប៉ុន្តែ ចេះ​អួត​អាង​យ៉ាង​សំបើម​ណាស់ មើល​ចុះ ភ្លើង​តែ​បន្តិច​ទេ អាច​នឹង​ឆេះ​ព្រៃ​ធំៗ​ទៅ​បាន

ចែក​រំលែក
យ៉ាកុប 3 ពគប