យ៉ាកុប 1:9-11
យ៉ាកុប 1:9-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សូមឲ្យបងប្អូនណា ដែលមានសណ្ឋានទាបថោកបានត្រេកអរឡើង ដ្បិតព្រះបានលើកតម្កើងគេហើយ ឯអ្នកមានវិញក៏ត្រូវត្រេកអរដែរ ដោយព្រះទ្រង់បន្ទាបគេចុះ ព្រោះគេនឹងត្រូវរុះរោយទៅដូចជាផ្កាស្មៅ។ ដ្បិតថ្ងៃរះឡើង មានចំហាយក្តៅនៅពេលណា ស្មៅក៏ក្រៀមស្វិត ផ្កាក៏រុះរោយ ហើយលម្អរបស់វាក៏បាត់បង់ទៅ។ ដូច្នេះ អ្នកមានក៏នឹងត្រូវស្រពោនទៅក្នុងកិច្ចការរបស់ខ្លួនយ៉ាងនោះដែរ។
យ៉ាកុប 1:9-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមឲ្យបងប្អូនដែលក្រីក្របានខ្ពស់មុខឡើង ដោយព្រះជាម្ចាស់លើកតម្កើងគេហើយ។ រីឯបងប្អូនដែលជាអ្នកមានវិញ ក៏ត្រូវខ្ពស់មុខឡើងដែរ ដោយព្រះជាម្ចាស់បន្ទាបគេចុះ ដ្បិតអ្នកមាននឹងត្រូវរុះរោយទៅដូចផ្កា។ លុះដល់ថ្ងៃរះពេញកម្ដៅហើយ ដើមក៏ស្វិតក្រៀម ផ្កាក៏រុះរោយ ហើយលំអរបស់វាក៏រលាយបាត់ទៅ។ អ្នកមានក៏នឹងត្រូវរុះរោយបាត់ទៅជាមួយកិច្ចការ ដែលខ្លួនប្រព្រឹត្តដែរ។
យ៉ាកុប 1:9-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ត្រូវឲ្យបងប្អូនណា ដែលមានសណ្ឋានទាបថោកបានត្រេកអរ ដោយបានដំកើងឡើង ហើយអ្នកមានត្រូវអរសប្បាយ ដោយត្រូវបន្ទាបចុះវិញ ដ្បិតគេនឹងបាត់ទៅដូចជាផ្កាស្មៅ ពីព្រោះថ្ងៃរះឡើង មានចំហាយក្តៅវេលាណា នោះធ្វើឲ្យស្មៅក្រៀមស្វិត ហើយផ្កាក៏រោយរុះ ឯលំអក៏វិនាសសូន្យទៅ ដូច្នេះ អ្នកមានក៏នឹងត្រូវស្រពោនទៅក្នុងផ្លូវខ្លួនយ៉ាងនោះដែរ