អេសាយ 9:8-10
អេសាយ 9:8-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអម្ចាស់បានផ្ញើព្រះបន្ទូលមក ក្នុងពួកយ៉ាកុប ហើយព្រះបន្ទូលនោះបានធ្លាក់មក ត្រូវជនជាតិអ៊ីស្រាអែល បណ្ដាជនទាំងអស់គ្នានឹងដឹងដែរ ទោះទាំងពួកអេប្រាអិម និងពួកអ្នកនៅស្រុកសាម៉ារីផង ជាពួកអ្នកដែលនិយាយដោយសេចក្ដីអំនួត និងចិត្តធំរបស់គេថា៖ ជញ្ជាំងឥដ្ឋបានរលំហើយ តែយើងនឹងសង់ឡើងដោយថ្មដាប់វិញ ដើមឧទុម្ពរបានត្រូវកាប់អស់ទៅហើយ តែយើងនឹងយកដើមតាត្រៅមកជំនួសវិញ។
អេសាយ 9:8-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ប្រកាសដាក់ទោស ប្រជាជននៅក្នុងរាជាណាចក្រអ៊ីស្រាអែល ដែលជាពូជពង្សរបស់លោកយ៉ាកុប។ ប្រជាជនទាំងមូល គឺអ្នកស្រុកអេប្រាអ៊ីម និងអ្នកស្រុកសាម៉ារី មុខជាដឹង ហើយនាំគ្នានិយាយអួតក្អេងក្អាងថា៖ «អាគារធ្វើពីដីឥដ្ឋ បានរលំហើយ យើងនឹងយកថ្មមកសង់ឡើងវិញ គេបានកាប់រំលំសសរធ្វើពីដើមត្បែង តែយើងនឹងយកសសរធ្វើពីដើមផ្ចឹក មកជំនួសវិញ!»។
អេសាយ 9:8-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះអម្ចាស់ទ្រង់បានផ្ញើព្រះបន្ទូលមកក្នុងពួកយ៉ាកុប ហើយព្រះបន្ទូលនោះបានធ្លាក់មក ត្រូវជនជាតិអ៊ីស្រាអែល បណ្តាជនទាំងអស់គ្នានឹងដឹងដែរ ទោះទាំងពួកអេប្រាអិម នឹងពួកអ្នកនៅស្រុកសាម៉ារីផង ជាពួកអ្នកដែលនិយាយដោយសេចក្ដីអំនួត នឹងចិត្តធំរបស់គេថា ជញ្ជាំងឥដ្ឋបានរលំហើយ តែយើងនឹងសង់ឡើងដោយថ្មដាប់វិញ ដើមឧទុម្ពរបានត្រូវកាប់អស់ទៅហើយ តែយើងនឹងយកដើមតាត្រៅមកជំនួសវិញ