អេសាយ 9:1-2

អេសាយ 9:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ នឹង​គ្មាន​សេចក្ដី​ងងឹត​គ្រប​ដណ្ដប់​លើ​ទឹក​ដី​ដែល​មាន​សេចក្ដី​វេទនា​នេះ​ទៀត​ឡើយ។ កាល​ពី​ដើម ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ស្រុក​សាប់‌យូឡូន និង​ស្រុក​ណែប‌ថា‌លី​ត្រូវ​គេ​មើល‌ងាយ តែ​នៅ​គ្រា​ចុង​ក្រោយ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​រុងរឿង​ឧត្តម​វិញ គឺ​ជា​ស្រុក​តាម​ផ្លូវ​ទៅ​ឯ​សមុទ្រ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ជា​ដែន​ខេត្ត​កាលី‌ឡេ​របស់​សាសន៍​ដទៃ។ ឯ​បណ្ដា‌ជន​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក នៃ​ម្លប់​សេចក្ដី​ស្លាប់ គេ​មាន​ពន្លឺ​ភ្លឺ​មក​លើ​គេ​ហើយ។

ចែក​រំលែក
អាន អេសាយ 9

អេសាយ 9:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក៏​ប៉ុន្តែ ភាព​ងងឹត​មិន​គ្រប​បាំង​ទឹក​ដី ដ៏​សែន​លំបាក​នេះ​ទៀត​ឡើយ។ កាល​ពី​មុន ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ តំបន់​សាប់យូ‌ឡូន និង​តំបន់​ណែប‌ថាលី ត្រូវ​អាម៉ាស់ តែ​ទៅ​អនាគត ព្រះអង្គ​នឹង​ប្រទាន​ឲ្យ ស្រុក​នៅ​តាម​ឆ្នេរ​សមុទ្រ ស្រុក​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ និង​ស្រុក​កាលី‌ឡេ​ដែល​សាសន៍​ដទៃ រស់​នៅ​បាន​រុងរឿង​ឡើង។ ប្រជា‌ជន​ដែល​ដើរ​ក្នុង​ភាព​ងងឹត បាន​ឃើញ​ពន្លឺ​មួយ​ដ៏​ចិញ្ចែង‌ចិញ្ចាច មាន​ពន្លឺ​មួយ​លេច​ឡើង​បំភ្លឺ​អស់​អ្នក ដែល​រស់​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់។

ចែក​រំលែក
អាន អេសាយ 9

អេសាយ 9:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប៉ុន្តែ សេចក្ដី​ឈ្លប់​សូន្យ‌សុង​នឹង​មិន​នៅ​លើ​ស្រុក ដូច​នៅ​គ្រា​ដែល​មាន​សេចក្ដី​វេទនា​ចិត្ត​នោះ​ទេ កាល​ពី​ដើម ទ្រង់​បាន​ធ្វើ​ឲ្យ​ស្រុក​សាប់‌យូល៉ូន នឹង​ស្រុក​ណែប‌ថាលី​ត្រូវ​គេ​មើល‌ងាយ តែ​នៅ​ជាន់​ក្រោយ ទ្រង់​នឹង​ធ្វើ​ឲ្យ​រុងរឿង​ឧត្តម​វិញ គឺ​ជា​ស្រុក​តាម​ផ្លូវ​ទៅ​ឯ​សមុទ្រ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ជា​ដែន​ខេត្ត​កាលី‌ឡេ​របស់​សាសន៍​ដទៃ ឯ​បណ្តាជន​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​នៃ​ម្លប់​សេចក្ដី​ស្លាប់ គេ​មាន​ពន្លឺ​ភ្លឺ​មក​លើ​គេ​ហើយ

ចែក​រំលែក
អាន អេសាយ 9

អេសាយ 9:1-2

អេសាយ 9:1-2 គខប