អេសាយ 7:13-16

អេសាយ 7:13-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ហោរា​អេសាយ​ទូល​ថា៖ «ឱ​រាជវង្ស​របស់​ព្រះបាទ​ដាវីឌ​អើយ ចូរ​ស្តាប់​ឥឡូវ​ចុះ ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​រំខាន​ចិត្ត​មនុស្ស នោះ​តើ​ជា​ការ​តូច​ឬ បាន​ជា​ចង់​រំខាន​ដល់​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ​របស់​ទូល‌បង្គំ​ទៀត? ដូច្នេះ ព្រះ‌អម្ចាស់​ផ្ទាល់​នឹង​ប្រទាន​ទី​សម្គាល់​មួយ​មក​អ្នក​រាល់​គ្នា ដោយ​ព្រះ‌អង្គ មើល៍! នាង​ព្រហ្ម‌ចារី នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​មួយ ហើយ​នឹង​ឲ្យ​ព្រះ‌នាម​ថា អេម៉ា‌ញូអែល ។ បុត្រ​នោះ​នឹង​បរិ‌ភោគ​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ឃ្មុំ ដរាប​ដល់​ចេះ​បដិសេធ​ចោល​របស់​អាក្រក់ ហើយ​រើស​យក​របស់​ល្អ​វិញ។ ដ្បិត​មុន​ដែល​បុត្រ​នោះ​ចេះ​បដិសេធ​ចោល​របស់​អាក្រក់ ហើយ​រើស​យក​របស់​ល្អ នោះ​ស្រុក​របស់​ស្តេច​ទាំង​ពីរ ដែល​អ្នក​ខ្ពើម​នោះ នឹង​ត្រូវ​ចោល​ស្ងាត់​ទៅ។

ចែក​រំលែក
អាន អេសាយ 7

អេសាយ 7:13-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ព្យាការី​អេសាយ​ទូល​ព្រះ‌រាជា​ថា៖ «បពិត្រ​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ទូលបង្គំ! ព្រះ‌ករុណា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មនុស្ស ណាយ​ចិត្ត​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ធ្វើ​ឲ្យ​ព្រះ​របស់​ទូលបង្គំ ណាយ​ព្រះ‌ហឫទ័យ​ទៀត​ផង។ ហេតុ​នេះ ព្រះ‌អម្ចាស់​ផ្ទាល់​នឹង​ប្រទាន ទី​សម្គាល់​មួយ​ដល់​អ្នក​រាល់​គ្នា។ មើល៍! ស្ត្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ នាង​នឹង​សម្រាល​បាន​បុត្រា​មួយ ហើយ​ថ្វាយ​ព្រះ‌នាម​ថា «អេម៉ា‌ញូអែល»។ បុត្រ​នោះ​នឹង​សោយ​តែ​ទឹក​ដោះ និង​ទឹក​ឃ្មុំ រហូត​ដល់​ពេល​ចេះ​បដិសេធ​អ្វីៗ​ដែល​អាក្រក់ ហើយ​ជ្រើស​យក​អ្វីៗ​ដែល​ល្អ​វិញ។ ប៉ុន្តែ មុន​ពេល​បុត្រ​នោះ ចេះ​បដិសេធ​អ្វីៗ​ដែល​អាក្រក់ ហើយ​ជ្រើស​យក​អ្វីៗ​ដែល​ល្អ ស្រុក​របស់​ស្ដេច​ទាំង​ពីរ​ដែល​បាន​មក បំភ័យ​ព្រះ‌ករុណា នឹង​ត្រូវ​គេ​បោះ​បង់​ចោល ឲ្យ​នៅ​ស្ងាត់​ជ្រងំ។

ចែក​រំលែក
អាន អេសាយ 7

អេសាយ 7:13-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ អេសាយ​ទូល​ថា ឱ​ពូជ‌ពង្ស​របស់​ដាវីឌ​អើយ ចូរ​ស្តាប់​ឥឡូវ​ចុះ ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​រំខាន​ចិត្ត​មនុស្ស នោះ​តើ​ជា​ការ​តូច​ឬ​អី បាន​ជា​ចង់​រំខាន​ដល់​ព្រះ‌ហឫទ័យ​នៃ​ព្រះ​របស់​ទូលបង្គំ​ទៀត​ផង ដូច្នេះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​ប្រទាន​ទី​សំគាល់​១​មក​អ្នក​រាល់​គ្នា ដោយ​ព្រះ‌អង្គ​ទ្រង់ មើល នាង​ព្រហ្មចារី​នឹង​មាន​គភ៌ ប្រសូត​បាន​បុត្រា​១ ហើយ​នឹង​ឲ្យ​ព្រះ‌នាម​ថា អេម៉ា‌ញូ‌អែល បុត្រ​នោះ​នឹង​បរិភោគ​ខ្លាញ់​ទឹក​ដោះ ហើយ​នឹង​ទឹក​ឃ្មុំ ដរាប​ដល់​ចេះ​បដិសេធ​ចោល​របស់​អាក្រក់ ហើយ​រើស​យក​របស់​ល្អ​វិញ ដ្បិត​មុន​ដែល​បុត្រ​នោះ​ចេះ​បដិសេធ​ចោល​របស់​អាក្រក់ ហើយ​រើស​យក​របស់​ល្អ នោះ​ស្រុក​របស់​ស្តេច​ទាំង​២ ដែល​ឯង​ខ្ពើម​នោះ នឹង​ត្រូវ​ចោល​ស្ងាត់​ទៅ

ចែក​រំលែក
អាន អេសាយ 7

អេសាយ 7:13-16

អេសាយ 7:13-16 គខបអេសាយ 7:13-16 គខបអេសាយ 7:13-16 គខប