អេសាយ 7:1 - Compare All Versions

អេសាយ 7:1 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ក្នុង​រជ្ជកាល​ព្រះបាទ​អេហាស បុត្រ​យ៉ូថាម ដែល​ជា​បុត្រ​អ៊ូសៀស​ស្តេច​ស្រុក​យូដា នោះ​រេស៊ីន ជា​ស្តេច​ស្រុក​ស៊ីរី ហើយ​ពេកា ជា​បុត្រ​រេម៉ាលា ស្តេច​ស្រុក​អ៊ីស្រា‌អែល បាន​លើក​ទ័ព​ឡើងទៅ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ប៉ុន្តែ មិន​អាច​វាយ​សម្រុក​ចូល​បាន​ឡើយ។

ចែក​រំលែក
អេសាយ 7 គកស១៦

អេសាយ 7:1 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

នៅ​គ្រា​ដែល​ព្រះ‌បាទ​អេហាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូថាម ដែល​ត្រូវ​ជា​បុត្រ​របស់​ព្រះ‌បាទ​អ៊ូសៀស គ្រង​រាជ្យ​នៅ​ស្រុក​យូដា មាន​សង្គ្រាម​មួយ​ផ្ទុះ​ឡើង គឺ​ព្រះ‌បាទ​រេស៊ីន ជា​ស្ដេច​ស្រុក​ស៊ីរី បាន​ពួត‌ដៃ​ជា​មួយ​ព្រះ‌បាទ​ពេកា ជា​បុត្រ​របស់​ព្រះ‌បាទ​រេម៉ា‌លា និង​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល លើក​ទ័ព​ទៅ​វាយ​យក​ក្រុង​យេរូ‌សាឡឹម ប៉ុន្តែ មិន​អាច​វាយ​សម្រុក​ចូល​បាន​ឡើយ។

ចែក​រំលែក
អេសាយ 7 គខប

អេសាយ 7:1 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

រីឯ​នៅ​ក្នុង​រាជ្យ​ស្តេច​អេហាស បុត្រ​យ៉ូថាម ដែល​ជា​បុត្រ​អ៊ូសៀស​ស្តេច​ស្រុក​យូដា នោះ​រេស៊ីន ជា​ស្តេច​ស្រុក​ស៊ីរី ហើយ​ពេកា ជា​បុត្រ​រេម៉ាលា ស្តេច​ស្រុក​អ៊ីស្រាអែល គេ​លើក​ទ័ព​ឡើង ទៅ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម តែ​ឈ្នះ​យក​មិន​បាន​ទេ

ចែក​រំលែក
អេសាយ 7 ពគប