អេសាយ 66:22-24

អេសាយ 66:22-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​យើង​នឹង​បង្កើត​ឡើង​នោះ នឹង​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​យើង​ជា​យ៉ាង​ណា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា ពូជ‌ពង្ស​របស់​អ្នក និង​ឈ្មោះ​អ្នក​រាល់​គ្នា ក៏​នឹង​ស្ថិត‌ស្ថេរ​នៅ​យ៉ាង​នោះ​ដែរ។ គ្រា​នោះ នឹង​កើត​មាន​ដូច្នេះ ពី​ខែ​មួយ ចូល​ខែ​មួយ​ទៀត ហើយ​ពី​ថ្ងៃ​សប្ប័ទ​មួយ ដល់​ថ្ងៃ​សប្ប័ទ​មួយ​ទៀត គ្រប់​មនុស្ស​ទាំង​អស់​នឹង​មក​ក្រាប​ថ្វាយ​បង្គំ​នៅ​ចំពោះ​យើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ គេ​នឹង​ចេញ​ទៅ​មើល​សាក​សព​របស់​មនុស្ស​ទាំង​ប៉ុន្មាន ដែល​បាន​បះ‌បោរ​នឹង​យើង ដ្បិត​ដង្កូវ​នៅ​លើ​សាកសព​ទាំង​នោះ​នឹង​មិន​ស្លាប់​ឡើយ ហើយ​ភ្លើង​ក៏​មិន​ចេះ​រលត់​ដែរ សាក​សព​ទាំង​នោះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ខ្ពើម​ឆ្អើម។:៚

ចែក​រំលែក
អាន អេសាយ 66

អេសាយ 66:22-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​យើង​បង្កើត នឹង​គង់‌វង្ស​នៅ​ចំពោះ​មុខ​យើង​យ៉ាង​ណា ពូជ‌ពង្ស និង​ឈ្មោះ​របស់​អ្នក​រាល់​គ្នា ក៏​គង់‌វង្ស​នៅ​ចំពោះ​មុខ​យើង រហូត​ត​រៀង​ទៅ​យ៉ាង​នោះ​ដែរ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា: រៀង​រាល់​ថ្ងៃ​បុណ្យ​ចូល​ខែ​ថ្មី និង​រៀង​រាល់​ថ្ងៃ​សប្ប័ទ* មនុស្ស​លោក​ទាំង​អស់​នឹង​នាំ​គ្នា មក​ក្រាប​ថ្វាយ‌បង្គំ​យើង។ ពេល​គេ​ចេញ​ពី​ព្រះ‌វិហារ គេ​នឹង​ឃើញ​សាក‌សព​របស់​មនុស្ស ដែល​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង។ ដង្កូវ​នឹង​មិន​ងាប់ ហើយ​ភ្លើង​ក៏​មិន​រលត់ សាក‌សព​ទាំង​នោះ​ធ្វើ​ឲ្យ​សត្វ​លោក ទាំង​អស់​ខ្ពើម​រអើម។

ចែក​រំលែក
អាន អេសាយ 66

អេសាយ 66:22-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​ដែល​ផ្ទៃ​មេឃ​ថ្មី នឹង​ផែនដី​ថ្មី ដែល​អញ​នឹង​បង្កើត​ឡើង​នោះ នឹង​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​អញ​ជា​យ៉ាង​ណា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ពូជ‌ពង្ស​របស់​ឯង នឹង​ឈ្មោះ​ឯង​រាល់​គ្នា ក៏​នឹង​ស្ថិត‌ស្ថេរ​នៅ​យ៉ាង​នោះ​ដែរ គ្រា​នោះ​នឹង​កើត​មាន​ដូច្នេះ​ថា ចាប់​តាំង​ពី​ថ្ងៃ​ចូល​ខែ​១ ដរាប​ដល់​ថ្ងៃ​ចូល​ខែ​១​ទៀត ហើយ​ពី​ថ្ងៃ​ឈប់​សំរាក​១ ដរាប​ដល់​ថ្ងៃ​ឈប់​សំរាក​១​ទៀត នោះ​គ្រប់​មនុស្ស​ទាំង​អស់​នឹង​មក​ក្រាប​ថ្វាយ‌បង្គំ​នៅ​ចំពោះ​អញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា គេ​នឹង​ចេញ​ទៅ​មើល​សាក​ខ្មោច​របស់​មនុស្ស​ទាំង​ប៉ុន្មាន ដែល​បាន​បះ‌បោរ​នឹង​អញ ដ្បិត​ដង្កូវ​នៃ​ខ្មោច​ទាំង​នោះ​នឹង​មិន​ស្លាប់​ឡើយ ហើយ​ភ្លើង​ក៏​មិន​ចេះ​រលត់​ដែរ សាក​ខ្មោច​ទាំង​នោះ​នឹង​បាន​ជា​ទី​ខ្ពើម​ឆ្អើម ដល់​អស់​ទាំង​មនុស្ស។:៚

ចែក​រំលែក
អាន អេសាយ 66