អេសាយ 66:2-3

អេសាយ 66:2-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​របស់​ទាំង​នេះ គឺ​ដៃ​យើង​ដែល​បាន​បង្កើត​មក គឺ​យ៉ាង​នោះ​ដែល​របស់​ទាំង​នេះ​បាន​កើត​មាន​ឡើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ប៉ុន្តែ យើង​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​យ៉ាង​នេះ​វិញ គឺ​ចំពោះ​អ្នក​ណា​ដែល​ក្រ​លំបាក និង​មាន​ចិត្ត​ខ្ទេច‌ខ្ទាំ ជា​អ្នក​ញាប់​ញ័រ ដោយ​ឮ​ពាក្យ​របស់​យើ​ង។ អ្នក​ណា​សម្លាប់​គោ នោះ​ដូច​ជា​បាន​ប្រហារ​ជីវិត​មនុស្ស អ្នក​ណា​ដែល​ថ្វាយ​កូន​ចៀម​ទុក​ជា​យញ្ញ‌បូជា នោះ​ដូច​ជា​បាន​បំបាក់​ក​ឆ្កែ អ្នក​ណា​ដែល​ថ្វាយ​តង្វាយ​ម្សៅ នោះ​ដូច​ជា​បាន​ថ្វាយ​ឈាម​ជ្រូក អ្នក​ណា​ដែល​ដុត​កំញាន​ថ្វាយ នោះ​ក៏​ដូច​ជា​អ្នក​ដែល​ថ្វាយ​បង្គំ​ដល់​រូប​ព្រះ​ដែរ អ្នក​ទាំង​នោះ​បាន​រើស​ផ្លូវ​របស់​ខ្លួន​គេ ព្រលឹង​របស់​គេ​ក៏​រីក‌រាយ​ចំពោះ ការ​គួរ​ស្អប់​ខ្ពើម​របស់​ខ្លួន​គេ​ហើយ។

ចែក​រំលែក
អាន អេសាយ 66

អេសាយ 66:2-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​ទេ​តើ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់ ហើយ​អ្វីៗ​ទាំង​នោះ​ក៏​សុទ្ធ​តែ​ជា កម្មសិទ្ធិ​របស់​យើង​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - យើង​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ ជន​កម្សត់​ទុគ៌ត ដែល​បាក់​ទឹក​ចិត្ត និង​ធ្វើ​តាម​ពាក្យ​យើង ដោយ​ញាប់‌ញ័រ។ រីឯ​អ្នក​ដែល​យក​គោ​មក​ថ្វាយ​ជា​យញ្ញ‌បូជា តែ​សម្លាប់​មនុស្ស អ្នក​ដែល​យក​ចៀម​មក​ធ្វើ​យញ្ញ‌បូជា តែ​វាយ​បំបាក់​ក​ឆ្កែ អ្នក​ដែល​យក​តង្វាយ​មក​ថ្វាយ តែ​តង្វាយ​នេះ​ជា​ឈាម​ជ្រូក អ្នក​ដែល​ដុត​គ្រឿង​ក្រអូប តែ​ថ្វាយ‌បង្គំ​ព្រះ​ក្លែងក្លាយ គឺ​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ប្រព្រឹត្ត​តាម ការ​យល់​ឃើញ​របស់​ខ្លួន ហើយ​ចូល​ចិត្ត​តែ​អំពើ​គួរ​ស្អប់​ខ្ពើម

ចែក​រំលែក
អាន អេសាយ 66

អេសាយ 66:2-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​ឯ​របស់​ទាំង​នេះ គឺ​ដៃ​អញ​ដែល​បាន​បង្កើត​មក ហើយ​គឺ​យ៉ាង​នោះ​ដែល​របស់​ទាំង​នេះ​បាន​កើត​មាន​ឡើង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ប៉ុន្តែអញ​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​យ៉ាង​នេះ​វិញ គឺ​ចំពោះ​អ្នក​ណា​ដែល​ក្រ​លំបាក ហើយ​មាន​ចិត្ត​ខ្ទេច‌ខ្ទាំ ជា​អ្នក​ដែល​ញ័រ‌ញាក់ ដោយ​ឮ​ពាក្យ​របស់​អញ អ្នក​ណា​ដែល​សំឡាប់​គោ នោះ​ដូច​ជា​បាន​ប្រហារ​ជីវិត​មនុស្ស អ្នក​ណា​ដែល​ថ្វាយ​កូន​ចៀម​ទុក​ជា​យញ្ញ‌បូជា នោះ​ដូច​ជា​បាន​បំបាក់​ក​ឆ្កែ អ្នក​ណា​ដែល​ថ្វាយ​ដង្វាយ​ម្សៅ នោះ​ដូច​ជា​បាន​ថ្វាយ​ឈាម​ជ្រូក អ្នក​ណា​ដែល​ដុត​កំញាន​ថ្វាយ នោះ​ក៏​ដូច​ជា​អ្នក​ដែល​ថ្វាយ‌បង្គំ​ដល់​រូប​ព្រះ​ដែរ អើ អ្នក​ទាំង​នោះ​បាន​រើស​ផ្លូវ​របស់​ខ្លួន​គេ ព្រលឹង​របស់​គេ​ក៏​រីក‌រាយ ចំពោះ​ការ​គួរ​ស្អប់​ខ្ពើម​របស់​ខ្លួន​គេ​ហើយ

ចែក​រំលែក
អាន អេសាយ 66