អេសាយ 66:17
អេសាយ 66:17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯពួកអ្នកដែលញែកខ្លួន ជម្រះខ្លួនសម្រាប់ការថ្វាយបង្គំនៅក្នុងសួនច្បារ គោរពដល់រូបព្រះមួយនៅកណ្ដាលនោះ ព្រមទាំងស៊ីសាច់ជ្រូក និងកណ្តុរជារបស់គួរខ្ពើមឆ្អើម នោះព្រះយេហូវ៉ាមានព្រះបន្ទូលថា អ្នកទាំងនោះនឹងត្រូវវិនាសទៅជាមួយគ្នាទាំងអស់។
អេសាយ 66:17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អស់អ្នកដែលខិតខំញែកខ្លួន និងជម្រះកាយឲ្យបរិសុទ្ធ ដើម្បីចូលទៅក្នុងសួនឧទ្យាន របស់ព្រះក្លែងក្លាយ តាមមេដឹកនាំរបស់គេ ហើយនាំគ្នាបរិភោគសាច់ជ្រូក កណ្ដុរ ព្រមទាំងអ្វីៗដ៏គួរឲ្យស្អប់ខ្ពើម មុខជាត្រូវវិនាសទាំងអស់គ្នាមិនខាន។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
អេសាយ 66:17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពួកអ្នកដែលញែកខ្លួន ហើយជំរះខ្លួនចេញ សំរាប់ការថ្វាយបង្គំនៅក្នុងសួនច្បារ ហើយគោរពដល់រូបព្រះ១នៅកណ្តាលនោះ ព្រមទាំងស៊ីសាច់ជ្រូកនឹងកណ្តុរ ជារបស់គួរខ្ពើមឆ្អើម នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អ្នកទាំងនោះនឹងត្រូវវិនាសទៅជាមួយគ្នាទាំងអស់។