អេសាយ 64:8-9
អេសាយ 64:8-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ឥឡូវនេះ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះវរបិតានៃយើងខ្ញុំ យើងខ្ញុំរាល់គ្នាជាដីឥដ្ឋ ហើយព្រះអង្គជាជាងស្មូន យើងខ្ញុំជាស្នាដៃនៃព្រះហស្តរបស់ព្រះអង្គទាំងអស់គ្នា។ ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គកុំក្រោធខ្លាំងឡើយ សូមកុំនឹកចាំពីអំពើទុច្ចរិតជាដរាបដែរ សូមមើល សូមព្រះអង្គពិចារណាថា យើងខ្ញុំរាល់គ្នាសុទ្ធតែជាប្រជារាស្ត្ររបស់ព្រះអង្គ។
អេសាយ 64:8-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ សូមកុំព្រះពិរោធ នឹងយើងខ្ញុំខ្លាំងពេក សូមកុំចងចាំអំពើអាក្រក់របស់យើងខ្ញុំ រហូតតទៅឡើយ សូមទតមើលចុះ យើងខ្ញុំទាំងអស់គ្នា សុទ្ធតែជាប្រជារាស្ត្ររបស់ព្រះអង្គ។ ក្រុងដ៏វិសុទ្ធនានារបស់ព្រះអង្គ ក្លាយទៅជាទីស្ងាត់ជ្រងំ ស៊ីយ៉ូនបានក្លាយទៅជាក្រុងស្ងាត់ជ្រងំ យេរូសាឡឹមបានក្លាយទៅជាក្រុងហិនហោច។
អេសាយ 64:8-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែឥឡូវនេះ ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះវរបិតានៃយើងខ្ញុំ យើងខ្ញុំរាល់គ្នាជាដីឥដ្ឋ ហើយទ្រង់ជាជាងស្មូន យើងខ្ញុំជាស្នាដៃនៃព្រះហស្តទ្រង់ទាំងអស់គ្នា ឱព្រះយេហូវ៉ាអើយ សូមទ្រង់កុំក្រោធជាខ្លាំងឡើយ ក៏សូមកុំនឹកចាំពីសេចក្ដីទុច្ចរិតជាដរាបដែរ សូមមើល សូមទ្រង់ពិចារណាថា យើងខ្ញុំរាល់គ្នាសុទ្ធតែជារាស្ត្ររបស់ទ្រង់