អេសាយ 64:10-12
អេសាយ 64:10-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អស់ទាំងទីក្រុងបរិសុទ្ធរបស់ព្រះអង្គ បានត្រឡប់ជាទីចោលស្ងាត់ហើយ ក្រុងស៊ីយ៉ូនបានត្រូវចោលស្ងាត់ ឯក្រុងយេរូសាឡិមក៏ត្រូវខូចបង់ទៅ។ ព្រះវិហារដ៏បរិសុទ្ធ ហើយរុងរឿងរបស់យើងខ្ញុំ ជាកន្លែងដែលបុព្វបុរសរបស់យើងខ្ញុំបានសរសើរដល់ព្រះអង្គ នោះត្រូវគេដុតចោលហើយ ទីកន្លែងដែលយើងខ្ញុំពេញចិត្តទាំងអស់ ក៏ត្រូវខូចអស់ដែរ។ ឱព្រះយេហូវ៉ាអើយ ក្រោយពីឃើញហេតុការណ៍នេះកើតឡើងហើយ តើព្រះអង្គនៅតែអត់សង្កត់ព្រះហឫទ័យឬ? តើព្រះអង្គនៅតែស្ងៀម ហើយធ្វើទុក្ខដល់យើងខ្ញុំជាខ្លាំងទៅទៀតឬ?
អេសាយ 64:10-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អស់ទាំងទីក្រុងបរិសុទ្ធរបស់ទ្រង់បានត្រឡប់ជាទីចោលស្ងាត់ហើយ ក្រុងស៊ីយ៉ូនបានត្រូវចោលស្ងាត់ ឯក្រុងយេរូសាឡិមក៏ត្រូវខូចបង់ទៅ ព្រះវិហារដ៏បរិសុទ្ធ ហើយរុងរឿងរបស់យើងខ្ញុំ ជាកន្លែងដែលពួកឰយុកោនៃយើងខ្ញុំបានសរសើរដល់ទ្រង់ នោះត្រូវគេដុតចោលហើយ អស់ទាំងកន្លែង ជាទីពេញចិត្តរបស់យើងខ្ញុំ ក៏ត្រូវខូចអស់ទៅដែរ ឱព្រះយេហូវ៉ាអើយ ចុះដែលកើតមានការយ៉ាងដូច្នេះ តើទ្រង់នឹងនៅតែអត់សង្កត់ព្រះហឫទ័យឬអី តើទ្រង់នឹងនៅតែស្ងៀម ហើយធ្វើទុក្ខដល់យើងខ្ញុំជាខ្លាំងទៅទៀតឬ។