អេសាយ 64:1-4

អេសាយ 64:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ប្រសិន‌បើ​ព្រះ‌អង្គ​នឹង​វែក​ផ្ទៃ​មេឃ ហើយ​យាង​ចុះ​មក ដើម្បី​ឲ្យ​ភ្នំ​ទាំង​ប៉ុន្មាន បាន​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌អង្គ ដូច​កាល​ណា​ភ្លើង​រាល​ឆេះ​គំនរ​ស្នាប់ ឬ​ដូច​ភ្លើង​ធ្វើ​ឲ្យ​ទឹក​ពុះ​ខ្ជោល​ឡើង​ផង ដើម្បី​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​ព្រះ‌អង្គ​បាន​ស្គាល់​ព្រះ‌នាម​ព្រះ‌អង្គ ហើយ​សាសន៍​ទាំង​ប៉ុន្មាន​បាន​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌អង្គ នៅ​គ្រា​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ការ​គួរ​ស្ញែង‌ខ្លាច ដែល​យើង​ខ្ញុំ​មិន​បាន​ម៉ៃ​ចិត្ត​សោះ នោះ​ព្រះ‌អង្គ​បាន​យាង​ចុះ​មក ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​បាន​កក្រើក​ញ័រ​នៅ​ចំពោះ​ព្រះ‌អង្គ។ ដ្បិត​ចាប់​តាំង​ពី​ចាស់​បុរាណ​មក មនុស្ស​លោក​មិន​ដែល​ឮ ក៏​មិន​ដែល​ដឹង​ដោយ‌សារ​ត្រចៀក ហើយ​ភ្នែក​មិន​ដែល​ឃើញ​ព្រះ​ឯ​ណា​ក្រៅ​ពី​ព្រះ‌អង្គ ដែល​ធ្វើ​ការ​ជំនួស​អ្នក​ដែល​សង្ឃឹម​ដល់​ព្រះ‌អង្គ​ឡើយ។

ចែក​រំលែក
អាន អេសាយ 64

អេសាយ 64:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​ព្រះអង្គ​ហែក​ផ្ទៃ​មេឃ ហើយ​យាង​ចុះ​មក! ពេល​នោះ ភ្នំ​ទាំង‌ឡាយ​មុខ​ជា​កក្រើក នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ។ ដូច​ភ្លើង​ឆេះ​សន្ធោ‌សន្ធៅ​រំលាយ​លោហ‌ធាតុ និង​ធ្វើ​ឲ្យ​ទឹក​ពុះ​កញ្ជ្រោល ដើម្បី​ឲ្យ​ខ្មាំង​សត្រូវ​ស្គាល់ ព្រះ‌កិត្តិនាម​របស់​ព្រះអង្គ។ ពេល​នោះ ប្រជា‌ជាតិ​ទាំង‌ឡាយ​នឹង​ភ័យ‌ញ័រ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ។ ពេល​ព្រះអង្គ​សម្តែង​មហិទ្ធិ‌ឫទ្ធិ​ដ៏​អស្ចារ្យ ដែល​យើង​ខ្ញុំ​មិន​បាន​ទន្ទឹង​រង់‌ចាំ គឺ​នៅ​ពេល​ព្រះអង្គ​យាង​ចុះ​មក ភ្នំ​ទាំង‌ឡាយ​មុខ​ជា​កក្រើក នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ពុំ‌ខាន។ តាំង​ពី​ដើម​រៀង​មក គេ​ពុំ​ដែល​ឮ​ពុំ​ដែល​ឃើញ ព្រះ​ណា​ប្រព្រឹត្ត​បែប​នេះ ចំពោះ​អស់​អ្នក​ដែល ជឿ​សង្ឃឹម​លើ​ព្រះអង្គ​ឡើយ គឺ​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​ប្រព្រឹត្ត​ដូច្នេះ។ ព្រះអង្គ​តែងតែ​ប្រណី​សន្ដោស​អស់​អ្នក​ដែល ប្រព្រឹត្ត​អំពើ​សុចរិត​ដោយ​ចិត្ត​រីក‌រាយ គឺ​អស់​អ្នក​ដែល​មិន​ភ្លេច​មាគ៌ា​របស់​ព្រះអង្គ។ ពេល​ណា​យើង​ខ្ញុំ​ដើរ​តាម​មាគ៌ា​ពី​មុន​វិញ ព្រះអង្គ​នឹង​សង្គ្រោះ​យើង​ខ្ញុំ។ ផ្ទុយ​ទៅ​វិញ ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ នៅ​ពេល​ណា​យើង​ខ្ញុំ​ងាក​ចេញ​ពី មាគ៌ា​របស់​ព្រះអង្គ។

ចែក​រំលែក
អាន អេសាយ 64

អេសាយ 64:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​បើ‌សិន​ជា​ទ្រង់​នឹង​វែក​ផ្ទៃ​មេឃ ហើយ​យាង​ចុះ​មក​ទៅ​អេះ ដើម្បី​ឲ្យ​ភ្នំ​ទាំង​ប៉ុន្មាន បាន​ញាប់‌ញ័រ​នៅ​ចំពោះ​ទ្រង់ ដូច​កាល​ណា​ភ្លើង​រាល​ឆេះ​គំនរ​ស្នាប់ ឬ​ដូច​ភ្លើង​ធ្វើ​ឲ្យ​ទឹក​ពុះ​ខ្ជោល​ឡើង​ផង ដើម្បី​នឹង​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​ទ្រង់​បាន​ស្គាល់​ព្រះ‌នាម​ទ្រង់ ហើយ​សាសន៍​ទាំង​ប៉ុន្មាន​បាន​ញាប់‌ញ័រ​នៅ​ចំពោះ​ទ្រង់ នៅ​គ្រា​ដែល​ទ្រង់​បាន​ធ្វើ​ការ​គួរ​ស្ញែង‌ខ្លាច ដែល​យើង​ខ្ញុំ​មិន​បាន​ម៉ៃ​ចិត្ត​សោះ នោះ​ទ្រង់​បាន​យាង​ចុះ​មក ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​បាន​កក្រើក​ញ័រ​នៅ​ចំពោះ​ទ្រង់ ដ្បិត​ចាប់​តាំង​ពី​ចាស់​បុរាណ​មក មនុស្ស​លោក​មិន​ដែល​ឮ ក៏​មិន​ដែល​ដឹង​ដោយ‌សារ​ត្រចៀក ហើយ​ភ្នែក​មិន​ដែល​ឃើញ​ព្រះ​ឯ​ណា​ក្រៅ​ពី​ទ្រង់ ដែល​ធ្វើ​ការ​ជំនួស​អ្នក​ដែល​សង្ឃឹម​ដល់​ទ្រង់​ឡើយ

ចែក​រំលែក
អាន អេសាយ 64