អេសាយ 63:3-5

អេសាយ 63:3-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​គឺ​យើង​បាន​ជាន់​ក្នុង​ធុង​ទំពាំង‌បាយ‌ជូរ​តែ​ម្នាក់​ឯង ឥត​មាន​អ្នក​ណា​ក្នុង​ពួក​ជន​ជាតិ​ទាំង‌ឡាយ នៅ​ជា‌មួយ​យើង​ឡើយ យើង​បាន​ជាន់​គេ​ដោយ​សេចក្ដី​កំហឹង ហើយ​ឈ្លី​គេ​ដោយ​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង ឈាម​គេ​បាន​ខ្ទាត​មក​លើ​សម្លៀក‌បំពាក់​របស់​យើង សម្លៀក‌បំពាក់​យើង​បាន​ត្រូវ​ប្រឡាក់​ទាំង​អស់​ហើយ។ ដ្បិត​នៅ​ក្នុង​ចិត្ត​យើង​បាន​នឹក​ពី​ថ្ងៃ​សង‌សឹក ឯ​ឆ្នាំ​កំណត់​នៃ​ពួក​ប្រោស​លោះ​របស់​យើង ក៏​បាន​មក​ដល់​ដែរ។ យើង​រក​មើល តែ​គ្មាន​អ្នក​ណា​ជួយ​សោះ យើង​បាន​អស្ចារ្យ​ពី​ការ​ដែល​គ្មាន​អ្នក​ណា​នឹង​ជួយ​ទប់‌ទល់ ដូច្នេះ ដើម​ដៃ​របស់​យើង​បាន​នាំ​សេចក្ដី​សង្គ្រោះ​មក ហើយ​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង​បាន​ទប់‌ទល់យើង

ចែក​រំលែក
អាន អេសាយ 63

អេសាយ 63:3-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

- ពិត​មែន​ហើយ យើង​បាន​ជាន់​ផ្លែ ទំពាំង‌បាយជូរ​តែ​ម្នាក់​ឯង គឺ​ក្នុង​ចំណោម​ប្រជា‌ជន គ្មាន​នរណា​ម្នាក់​នៅ​ជា​មួយ​យើង​ឡើយ។ យើង​បាន​ជាន់​ឈ្លី​ពួក​គេ តាម​កំហឹង​របស់​យើង យើង​បាន​ជាន់​កម្ទេច​ពួក​គេ ព្រោះ​យើង​ខឹង​ជា​ខ្លាំង។ ឈាម​របស់​ពួក​គេ​បាន​ខ្ទាត​មក​លើ សម្លៀក‌បំពាក់​របស់​យើង ហើយ​សម្លៀក‌បំពាក់​របស់​យើង ប្រឡាក់​ទៅ​ដោយ​ឈាម។ យើង​បាន​គ្រោង​ទុក​ថា នឹង​ដាក់​ទោស​ពួក​គេ​នៅ​ថ្ងៃ​នេះ ឆ្នាំ​កំណត់​ដែល​យើង​ត្រូវ​លោះ ប្រជា‌រាស្ត្រ​របស់​យើង ក៏​បាន​មក​ដល់​ហើយ។ យើង​រំពៃ​មើល តែ​គ្មាន​នរណា​ម្នាក់​មក​ជួយ​យើង​ទេ យើង​អស់​សង្ឃឹម ព្រោះ​គ្មាន​នរណា​ម្នាក់​គាំទ្រ​យើង​ឡើយ ដូច្នេះ យើង​ក៏​ប្រើ​ឫទ្ធិ‌បារមី​របស់​យើង ដើម្បី​សង្គ្រោះ​ខ្លួន​យើង ហើយ​ប្រើ​កំហឹង​របស់​យើង ដើម្បី​គាំទ្រ​យើង។

ចែក​រំលែក
អាន អេសាយ 63

អេសាយ 63:3-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​គឺ​អញ​បាន​ជាន់​ក្នុង​ធុង​ទំពាំង‌បាយ‌ជូរ​តែ​ម្នាក់​ឯង ឥត​មាន​អ្នក​ណា​ក្នុង​ពួក​ជន‌ជាតិ​ទាំង‌ឡាយ​នៅ​ជា​មួយ​នឹង​អញ​ឡើយ អើ អញ​បាន​ជាន់​គេ​ដោយ​សេចក្ដី​កំហឹង ហើយ​បាន​ឈ្លី​គេ​ដោយ​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ ឈាម​គេ​បាន​ខ្ទាត​មក​លើ​សំលៀក‌បំពាក់​របស់​អញ សំលៀក‌បំពាក់​អញ​បាន​ត្រូវ​ប្រឡាក់​ទាំង​អស់​ហើយ ដ្បិត​នៅ​ក្នុង​ចិត្ត​អញ​បាន​នឹក​ពី​ថ្ងៃ​សង‌សឹក ឯ​ឆ្នាំ​កំណត់​នៃ​ពួក​ប្រោស​លោះ​របស់​អញ ក៏​បាន​មក​ដល់​ដែរ អញ​ក៏​រក​មើល តែ​គ្មាន​អ្នក​ណា​នឹង​ជួយ​សោះ អញ​បាន​អស្ចារ្យ​ពី​ការ​ដែល​គ្មាន​អ្នក​ណា​នឹង​ជួយ​ទប់‌ទល់ ដូច្នេះ​ដើម​ដៃ​របស់​អញ​បាន​នាំ​សេចក្ដី​សង្គ្រោះ​មក​ឯ​អញ ហើយ​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ​បាន​ទប់‌ទល់​អញ

ចែក​រំលែក
អាន អេសាយ 63