អេសាយ 62:8-9
អេសាយ 62:8-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាបានស្បថដោយព្រះហស្តស្តាំព្រះអង្គ ហើយដោយព្រះពាហុដ៏មានឥទ្ធិឫទ្ធិរបស់ព្រះអង្គថា ពិតប្រាកដជាយើងនឹងមិនឲ្យស្រូវរបស់អ្នក ទៅធ្វើជាអាហារដល់ពួកខ្មាំងសត្រូវអ្នកទៀត ហើយពួកសាសន៍ដទៃនឹងមិនផឹកទឹកទំពាំងបាយជូរ ដែលអ្នកបានខំធ្វើទៀតឡើយ។ គឺពួកអ្នកដែលបានច្រូតផលនោះនឹងស៊ីវិញ ហើយគេនឹងសរសើរដល់ព្រះយេហូវ៉ា ឯពួកអ្នកដែលបានប្រមូលផ្លែនោះ គេនឹងផឹកនៅក្នុងទីលាននៃទីបរិសុទ្ធរបស់យើង។
អេសាយ 62:8-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់បានសន្យាយ៉ាងម៉ឹងម៉ាត់ ដោយយក ឫទ្ធិបារមីដ៏ខ្លាំងក្លារបស់ព្រះអង្គធ្វើជាសាក្សីថា យើងមិនប្រគល់ស្រូវរបស់អ្នក ទៅឲ្យខ្មាំងសត្រូវទៀតឡើយ កូនចៅរបស់សាសន៍ដទៃក៏លែងផឹក ស្រាទំពាំងបាយជូរថ្មីដែលអ្នកបាននឿយហត់ នោះទៀតដែរ។ ផ្ទុយទៅវិញ អស់អ្នកដែលច្រូតកាត់ នឹងបានស្រូវបានអង្ករបរិភោគ ហើយនាំគ្នាសរសើរតម្កើងព្រះអម្ចាស់។ រីឯអស់អ្នកដែលបេះផ្លែទំពាំងបាយជូរ នឹងបានស្រាទំពាំងបាយជូរផឹកនៅ ក្នុងទីធ្លាសក្ការៈរបស់យើង។
អេសាយ 62:8-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ា ទ្រង់បានស្បថដោយព្រះហស្តស្តាំទ្រង់ ហើយដោយព្រះពាហុដ៏មានឥទ្ធិឫទ្ធិរបស់ទ្រង់ថា ពិតប្រាកដជាអញនឹងមិនឲ្យស្រូវរបស់ឯងទៅធ្វើជាអាហារដល់ពួកខ្មាំងសត្រូវឯងទៀត ហើយពួកសាសន៍ដទៃនឹងមិនផឹកទឹកទំពាំងបាយជូរ ដែលឯងបានខំធ្វើទៀតឡើយ គឺពួកអ្នកដែលបានច្រូតផលនោះនឹងស៊ីវិញ ហើយគេនឹងសរសើរដល់ព្រះយេហូវ៉ា ឯពួកអ្នកដែលបានប្រមូលផ្លែនោះ គេនឹងផឹកនៅក្នុងទីលាននៃទីបរិសុទ្ធរបស់អញ។