អេសាយ 62:8-12

អេសាយ 62:8-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​បាន​ស្បថ​ដោយ​ព្រះ‌ហស្ត​ស្តាំ​ព្រះ‌អង្គ ហើយ​ដោយ​ព្រះ‌ពាហុ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ​ថា ពិត​ប្រាកដ​ជា​យើង​នឹង​មិន​ឲ្យ​ស្រូវ​របស់​អ្នក ទៅ​ធ្វើ​ជា​អាហារ​ដល់​ពួក​ខ្មាំង​សត្រូវ​អ្នក​ទៀត ហើយ​ពួក​សាសន៍​ដទៃ​នឹង​មិន​ផឹក​ទឹក​ទំពាំង‌បាយ‌ជូរ ដែល​អ្នក​បាន​ខំ​ធ្វើ​ទៀត​ឡើយ។ គឺ​ពួក​អ្នក​ដែល​បាន​ច្រូត​ផល​នោះ​នឹង​ស៊ី​វិញ ហើយ​គេ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ឯ​ពួក​អ្នក​ដែល​បាន​ប្រមូល​ផ្លែ​នោះ គេ​នឹង​ផឹក​នៅ​ក្នុង​ទី‌លាន​នៃ​ទី​បរិសុទ្ធ​របស់​យើង។ ចូរ​ចូល​ទៅ ចូរ​ចូល​ទៅ​តាម​ទ្វារ​ចុះ ចូរ​រៀប​ផ្លូវ​សម្រាប់​ប្រជាជន ចូរ​លើក ចូរ​លើក​ថ្នល់​ឡើង ចូរ​ប្រមូល​យក​ថ្ម​ចេញ ហើយ​បង្ហូត​ទង់‌ជ័យ​មួយ សម្រាប់​ជន​ជាតិ​ទាំង‌ឡាយ។ ព្រះ‌យេហូវ៉ា​បាន​ប្រកាស​ប្រាប់​រហូត​ដល់​ចុង​ផែនដី​បំផុត ឲ្យ​ប្រាប់​ដល់​កូន​ស្រី​ស៊ីយ៉ូន​ថា មើល៍ សេចក្ដី​សង្គ្រោះ​របស់​អ្នក​បាន​មក​ដល់​ហើយ ព្រះ‌អង្គ​យក​រង្វាន់​មក​ជា‌មួយ ហើយ​សំណង​របស់​ព្រះ‌អង្គ​ក៏​នាំ​មុខ​ទៅ។ គេ​នឹង​ហៅ​ពួក​នោះ​ថា ជា​ជន​ជាតិ​បរិសុទ្ធ គឺ​ជា​ពួក​ដែល​ព្រះ‌យេហូវ៉ា​ប្រោស​លោះ នោះ​អ្នក​នឹង​បាន​ហៅ​ថា ទី​ក្រុង​ដែល​គេ​ស្វែង​រក ជា​ទី​ក្រុង​ដែល​មិន​ត្រូវ​ចោល​ឡើយ។

ចែក​រំលែក
អាន អេសាយ 62

អេសាយ 62:8-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឹង‌ម៉ាត់ ដោយ​យក ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ក្លា​របស់​ព្រះអង្គ​ធ្វើ​ជា​សាក្សី​ថា យើង​មិន​ប្រគល់​ស្រូវ​របស់​អ្នក ទៅ​ឲ្យ​ខ្មាំង​សត្រូវ​ទៀត​ឡើយ កូន​ចៅ​របស់​សាសន៍​ដទៃ​ក៏​លែង​ផឹក ស្រា​ទំពាំង‌បាយជូរ​ថ្មី​ដែល​អ្នក​បាន​នឿយ‌ហត់ នោះ​ទៀត​ដែរ។ ផ្ទុយ​ទៅ​វិញ អស់​អ្នក​ដែល​ច្រូត​កាត់ នឹង​បាន​ស្រូវ​បាន​អង្ករ​បរិភោគ ហើយ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់។ រីឯ​អស់​អ្នក​ដែល​បេះ​ផ្លែ​ទំពាំង‌បាយជូរ នឹង​បាន​ស្រា​ទំពាំង‌បាយជូរ​ផឹក​នៅ ក្នុង​ទីធ្លា​សក្ការៈ​របស់​យើង។ ចូរ​នាំ​គ្នា​ចាក​ចេញ ចូរ​នាំ​គ្នា​ចេញ​តាម​ទ្វារ! ចូរ​រៀបចំ​ផ្លូវ​សម្រាប់​ប្រជា‌រាស្ត្រ​របស់​យើង! ចូរ​ត្រួស‌ត្រាយ ចូរ​ត្រួស‌ត្រាយ​ផ្លូវ ចូរ​យក​ដុំ​ថ្ម​ចេញ ហើយ​លើក​ទង់​សញ្ញា​មួយ​ឲ្យ ប្រជា‌ជន​ទាំង‌ឡាយ​ឃើញ! ព្រះ‌អម្ចាស់​ប្រកាស​ប្រាប់​មនុស្ស‌ម្នា​ដែល នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី ដូច​ត​ទៅ: ចូរ​ប្រាប់​ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន​ថា មើល​ហ្ន៎! ព្រះ‌សង្គ្រោះ​របស់​អ្នក ទ្រង់​យាង​មក​ដល់ ទាំង​នាំ​យក​អស់​អ្នក ដែល​ព្រះអង្គ​បាន​លោះ​មក​ជា​មួយ​ផង ពួក​គេ​នាំ​គ្នា​ដើរ​នៅ​មុខ​ព្រះអង្គ។ គេ​នឹង​ហៅ​អ្នក​ទាំង​នោះ​ថា ប្រជា‌រាស្ត្រ​ដ៏វិសុទ្ធ ប្រជា‌រាស្ត្រ​ដែល​ព្រះ‌អម្ចាស់​បាន​លោះ។ រីឯ​អ្នក​វិញ មនុស្ស‌ម្នា​នឹង​ហៅ​អ្នក​ថា ទីក្រុង​បណ្ដូល​ចិត្ត ក្រុង​ដែល​គេ​មិន​បោះ​បង់​ចោល។

ចែក​រំលែក
អាន អេសាយ 62

អេសាយ 62:8-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា ទ្រង់​បាន​ស្បថ​ដោយ​ព្រះ‌ហស្ត​ស្តាំ​ទ្រង់ ហើយ​ដោយ​ព្រះ‌ពាហុ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់​ថា ពិត​ប្រាកដ​ជា​អញ​នឹង​មិន​ឲ្យ​ស្រូវ​របស់​ឯង​ទៅ​ធ្វើ​ជា​អាហារ​ដល់​ពួក​ខ្មាំង​សត្រូវ​ឯង​ទៀត ហើយ​ពួក​សាសន៍​ដទៃ​នឹង​មិន​ផឹក​ទឹក​ទំពាំង‌បាយ‌ជូរ ដែល​ឯង​បាន​ខំ​ធ្វើ​ទៀត​ឡើយ គឺ​ពួក​អ្នក​ដែល​បាន​ច្រូត​ផល​នោះ​នឹង​ស៊ី​វិញ ហើយ​គេ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ឯ​ពួក​អ្នក​ដែល​បាន​ប្រមូល​ផ្លែ​នោះ គេ​នឹង​ផឹក​នៅ​ក្នុង​ទីលាន​នៃ​ទី​បរិសុទ្ធ​របស់​អញ។ ចូរ​ចូល​ទៅ ចូរ​ចូល​ទៅ​តាម​ទ្វារ​ចុះ ចូរ​រៀប​ផ្លូវ​សំរាប់​ប្រជា‌ជន ចូរ​លើក ចូរ​លើក​ថ្នល់​ឡើង ចូរ​ប្រមូល​យក​ថ្ម​ចេញ ហើយ​បង្ហូត​ទង់‌ជ័យ​១​សំរាប់​ជន‌ជាតិ​ទាំង‌ឡាយ មើល ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រកាស​ប្រាប់​រហូត​ដល់​ចុង​ផែនដី​បំផុត ឲ្យ​ប្រាប់​ដល់​កូន​ស្រី​ស៊ីយ៉ូន​ថា មើល សេចក្ដី​សង្គ្រោះ​របស់​ឯង​បាន​មក​ដល់​ហើយ មើល ទ្រង់​យក​រង្វាន់​មក​ជា​មួយ ហើយ​សំណង​របស់​ទ្រង់​ក៏​នាំ​មុខ​ទៅ គេ​នឹង​ហៅ​ពួក​នោះ​ថា ជា​ជន‌ជាតិ​បរិសុទ្ធ គឺ​ជា​ពួក​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​លោះ នោះ​ឯង​នឹង​បាន​ហៅ​ថា ទី​ក្រុង​ដែល​គេ​ស្វែង​រក ជា​ទី​ក្រុង​ដែល​មិន​ត្រូវ​បង់​ចោល​ឡើយ។

ចែក​រំលែក
អាន អេសាយ 62