អេសាយ 62:6-7 - Compare All Versions

អេសាយ 62:6-7 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ឱ​ក្រុង​យេរូ‌សាឡិម​អើយ យើង​បាន​ដាក់​ពួក​យាម​ល្បាត​នៅ​លើ​កំផែង​ឯង​ហើយ គេ​នឹង​មិន​នៅ​មាត់​ស្ងៀម ទោះ​យប់ ឬ​ថ្ងៃ អ្នក​រាល់​គ្នា​ដែល​ជា​អ្នក​រំឭក​ព្រះ‌យេហូវ៉ា​អើយ កុំ​នៅ​ស្ងៀម​ឡើយ ហើយ​កុំ​ឲ្យ​ព្រះ‌អង្គ​នៅ​ទំនេរ​ឲ្យ​សោះ ដរាប​ដល់​ព្រះ‌អង្គ​បាន​តាំង​ក្រុង​យេរូ‌សាឡិម​ឡើង ឲ្យ​ជា​ទី​សរសើរ​នៅ​លើ​ផែនដី។

ចែក​រំលែក
អេសាយ 62 គកស១៦

អេសាយ 62:6-7 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

យេរូ‌សាឡឹម​អើយ យើង​នឹង​ដាក់​អ្នក​យាម នៅ​តាម​កំពែង​របស់​អ្នក ទោះ​បី​ថ្ងៃ​ក្ដី​យប់​ក្ដី អ្នក​ទាំង​នោះ​មិន​ត្រូវ​នៅ​ស្ងៀម​ឡើយ គឺ​ត្រូវ​រំឭក​ព្រះ‌អម្ចាស់​ពី​ក្រុង​យេរូ‌សាឡឹម អ្នក​ទាំង​នោះ​មិន​ត្រូវ​សម្រាក​ឡើយ!។ អ្នក​ត្រូវ​ទទូច​អង្វរ ឥត​ឈប់​ឈរ រហូត​ទាល់​តែ​ព្រះអង្គ​ស្ដារ​ក្រុង​យេរូ‌សាឡឹម ឲ្យ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​លើ​ផែនដី​ឡើង​វិញ

ចែក​រំលែក
អេសាយ 62 គខប

អេសាយ 62:6-7 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ឱ​ក្រុង​យេរូ‌សាឡិម​អើយ អញ​បាន​ដាក់​ពួក​យាម​ល្បាត​នៅ​លើ​កំផែង​ឯង​ហើយ គេ​នឹង​មិន​នៅ​មាត់​ស្ងៀម ទោះ​យប់ឬ​ថ្ងៃ​ផង ឯង​រាល់​គ្នា​ដែល​ជា​អ្នក​រំឭក​ព្រះ‌យេហូវ៉ា​អើយ កុំ​ឲ្យ​នៅ​ស្ងៀម​ឡើយ ហើយ​កុំ​ឲ្យ​ទ្រង់​នៅ​ទំនេរ​ឲ្យ​សោះ ដរាប​ដល់​ទ្រង់​បាន​តាំង​ក្រុង​យេរូ‌សាឡិម​ឡើង ឲ្យ​ជា​ទី​សរសើរ​នៅ​លើ​ផែនដី

ចែក​រំលែក
អេសាយ 62 ពគប