អេសាយ 60:3-5
អេសាយ 60:3-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អស់ទាំងសាសន៍នឹងមូលគ្នាមកឯពន្លឺរបស់អ្នក ហើយស្តេចទាំងប៉ុន្មាននឹងមកឯរស្មីដែលភ្លឺចេញពីអ្នក ក្នុងកាលដែលអ្នករះឡើង។ ចូរងើបភ្នែកអ្នកមើលជុំវិញ គេមូលគ្នាមកឯអ្នក ពួកកូនប្រុសៗរបស់អ្នកទាំងអស់នឹងមកពីឆ្ងាយ ហើយនឹងមានគេបីពួកកូនស្រីៗរបស់អ្នកមកដែរ។ ពេលនោះ អ្នកនឹងឃើញ ហើយមានសេចក្ដីរីករាយ ចិត្តអ្នកនឹងខ្លាច ហើយរីកធំឡើង ពីព្រោះសេចក្ដីបរិបូរនៃសមុទ្រ នឹងត្រូវបង្វែរមកអ្នកវិញ អស់ទាំងរបស់ទ្រព្យនៃសាសន៍ផ្សេងៗ នឹងមកឯអ្នក។
អេសាយ 60:3-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រជាជាតិនានានាំគ្នាដើរទៅរកពន្លឺរបស់អ្នក ហើយស្ដេចទាំងឡាយក៏ដើរទៅរករស្មីដែល ចាំងចេញពីអ្នកដែរ។ ចូរងើបមុខឡើងមើលជុំវិញខ្លួន កូនៗទាំងអស់ជួបជុំគ្នាដើរតម្រង់មករកអ្នក។ កូនប្រុសៗរបស់អ្នកនឹងមកពីទីឆ្ងាយ ហើយប្រជាជាតិនានាក៏បីកូនស្រីៗ របស់អ្នកមកដែរ។ ពេលណាអ្នកឃើញ អ្នកនឹងត្រេកអរ សប្បាយរីករាយ ហើយរំភើបចិត្ត។ គេនឹងនាំភោគសម្បត្តិពីខាងនាយសមុទ្រ មកឲ្យអ្នក ហើយធនធានរបស់ប្រជាជាតិនានា ក៏នឹងហូរមកដល់អ្នកដែរ។
អេសាយ 60:3-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អស់ទាំងសាសន៍នឹងមូលគ្នាមកឯពន្លឺរបស់ឯង ហើយស្តេចទាំងប៉ុន្មាននឹងមកឯរស្មីដែលភ្លឺចេញពីឯង ក្នុងកាលដែលឯងរះឡើង ចូរងើបភ្នែកឯងមើលជុំវិញ គេមូលគ្នាមកឯឯង ទាំងអស់ហើយ ពួកកូនប្រុសៗរបស់ឯងនឹងមកពីឆ្ងាយ ហើយនឹងមានគេបីពួកកូនស្រីៗនៃឯងមកដែរ នោះឯងនឹងឃើញ ហើយនឹងមានសេចក្ដីរីករាយ ចិត្តឯងនឹងខ្លាច ហើយរីកធំឡើង ពីព្រោះសេចក្ដីបរិបូរនៃសមុទ្រ នឹងត្រូវបង្វែរមកឯឯងវិញ ហើយអស់ទាំងរបស់ទ្រព្យនៃសាសន៍ផ្សេងៗ នឹងមកឯឯង