អេសាយ 6:11-13
អេសាយ 6:11-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំទូលសួរថា៖ «ឱព្រះអម្ចាស់អើយ តើដល់យូរប៉ុន្មានទៅ» រួចព្រះអង្គមានព្រះបន្ទូលតបថា៖ «គឺដរាបដល់កាលណាទីក្រុងទាំងប៉ុន្មាន ត្រូវចោលស្ងាត់ ឥតមានអ្នកណានៅសោះ ហើយផ្ទះទាំងប៉ុន្មានផង ឥតមានមនុស្សដរាបដល់ស្រុកនេះ បានទៅជាទីស្ងាត់ឈឹងទាំងអស់ទៅ។ ហើយដរាបដល់វេលាណាដែលព្រះយេហូវ៉ា បានរើយកមនុស្សទាំងឡាយចេញទៅឯទីឆ្ងាយ ហើយមានកន្លែងច្រើនត្រូវចោលស្ងាត់ នៅកណ្ដាលស្រុក។ ទោះបើមានមួយភាគក្នុងដប់សល់នៅក្នុងស្រុក គង់តែចំណែកនោះនឹងត្រូវវិនាសបាត់ទៅដែរ ដូចជាដើមឈើទាល និងដើមម៉ៃសាក់ ដែលនៅសល់គល់ក្រោយគេកាប់រំលំហើយ» គឺពូជពង្សបរិសុទ្ធជាគល់ឈើនោះឯង។
អេសាយ 6:11-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំទូលថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំត្រូវថ្លែងដូច្នេះរហូតដល់ពេលណា?» ព្រះអង្គតបមកវិញថា៖ «រហូតដល់ទីក្រុងវិនាសហិនហោចអស់ លែងមានមនុស្សក្នុងក្រុង ក្នុងផ្ទះក៏លែងមានមនុស្សនៅ គឺរហូតដល់ទឹកដីវិនាសអន្តរាយអស់»។ ព្រះអម្ចាស់នឹងបណ្ដេញមនុស្សម្នាចេញពីទីនោះ ហើយនៅក្នុងស្រុក មានដីជាច្រើន ដែលត្រូវគេបោះបង់ចោល។ ទោះបីនៅសល់ប្រជាជនតែមួយភាគដប់ ក៏ពួកគេនឹងត្រូវភ្លើងឆេះដែរ ដូចដើមពោធិ និងដើមជ្រៃដែលគេកាប់ចោល នៅសល់តែគល់។ ប៉ុន្តែ នឹងមានពន្លកដ៏វិសុទ្ធ ដុះចេញពីគល់នោះ។
អេសាយ 6:11-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះខ្ញុំទូលសួរថា ឱព្រះអម្ចាស់អើយ តើដល់យូរប៉ុន្មានទៅ រួចទ្រង់មានបន្ទូលតបថា គឺដរាបដល់កាលណាទីក្រុងទាំងប៉ុន្មានត្រូវចោលស្ងាត់ ឥតមានអ្នកណានៅសោះ ហើយផ្ទះទាំងប៉ុន្មានផង ឥតមានមនុស្សដរាបដល់ស្រុកនេះ បានទៅជាទីស្ងាត់ឈឹងទាំងអស់ទៅ ហើយដរាបដល់វេលាណាដែលព្រះយេហូវ៉ាបានរើយកមនុស្សទាំងឡាយចេញទៅឯទីឆ្ងាយ ហើយមានកន្លែងច្រើនត្រូវចោលស្ងាត់នៅកណ្តាលស្រុក នោះ ទោះបើមាន១ភាគក្នុង១០សល់នៅក្នុងស្រុក គង់តែចំណែកនោះនឹងត្រូវវិនាសបាត់ទៅដែរ ដូចជាដើមឈើទាល ហើយនឹងដើមម៉ៃសាក់ដែលសល់នៅ តែគល់ក្រោយដែលគេកាប់រំលំហើយ គឺពូជពង្សបរិសុទ្ធជាគល់ឈើនោះឯង។