អេសាយ 6:11
អេសាយ 6:11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំទូលសួរថា៖ «ឱព្រះអម្ចាស់អើយ តើដល់យូរប៉ុន្មានទៅ» រួចព្រះអង្គមានព្រះបន្ទូលតបថា៖ «គឺដរាបដល់កាលណាទីក្រុងទាំងប៉ុន្មាន ត្រូវចោលស្ងាត់ ឥតមានអ្នកណានៅសោះ ហើយផ្ទះទាំងប៉ុន្មានផង ឥតមានមនុស្សដរាបដល់ស្រុកនេះ បានទៅជាទីស្ងាត់ឈឹងទាំងអស់ទៅ។
អេសាយ 6:11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំទូលថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំត្រូវថ្លែងដូច្នេះរហូតដល់ពេលណា?» ព្រះអង្គតបមកវិញថា៖ «រហូតដល់ទីក្រុងវិនាសហិនហោចអស់ លែងមានមនុស្សក្នុងក្រុង ក្នុងផ្ទះក៏លែងមានមនុស្សនៅ គឺរហូតដល់ទឹកដីវិនាសអន្តរាយអស់»។
អេសាយ 6:11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះខ្ញុំទូលសួរថា ឱព្រះអម្ចាស់អើយ តើដល់យូរប៉ុន្មានទៅ រួចទ្រង់មានបន្ទូលតបថា គឺដរាបដល់កាលណាទីក្រុងទាំងប៉ុន្មានត្រូវចោលស្ងាត់ ឥតមានអ្នកណានៅសោះ ហើយផ្ទះទាំងប៉ុន្មានផង ឥតមានមនុស្សដរាបដល់ស្រុកនេះ បានទៅជាទីស្ងាត់ឈឹងទាំងអស់ទៅ