អេសាយ 58:2
អេសាយ 58:2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រាល់តែថ្ងៃគេស្វែងរកយើងជានិច្ច ហើយក៏ពេញចិត្តចង់ស្គាល់អស់ទាំងផ្លូវរបស់យើង គេសូមសេចក្ដីវិនិច្ឆ័យដ៏សុចរិតពីយើង ទុកដូចជាសាសន៍ណាមួយដែលប្រព្រឹត្តដោយសុចរិត ឥតបោះបង់ចោលសេចក្ដីយុត្តិធម៌របស់ព្រះនៃគេឡើយ គេរីករាយចិត្តដោយចូលទៅជិតព្រះ។
អេសាយ 58:2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រៀងរាល់ថ្ងៃ គេសាកសួរ ចង់ស្គាល់បំណងរបស់យើង។ គេធ្វើហាក់ដូចជាប្រជាជាតិមួយដែល ប្រព្រឹត្តអំពើសុចរិត ឥតបោះបង់ក្រឹត្យវិន័យព្រះរបស់ខ្លួនទេ។ គេទាមទារសុំឲ្យយើងវិនិច្ឆ័យពួកគេ តាមយុត្តិធម៌ ព្រមទាំងចង់ឲ្យយើងស្ថិតនៅជាមួយគេ។
អេសាយ 58:2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រាល់តែថ្ងៃ គេស្វែងរកអញជានិច្ច ហើយក៏ពេញចិត្តចង់ស្គាល់អស់ទាំងផ្លូវរបស់អញ គេសូមសេចក្ដីវិនិច្ឆ័យដ៏សុចរិតពីអញ ទុកដូចជាសាសន៍ណាមួយដែលប្រព្រឹត្តដោយសុចរិត ឥតបោះបង់ចោលសេចក្ដីយុត្តិធម៌របស់ព្រះនៃគេឡើយ គេរីករាយចិត្តដោយចូលទៅជិតព្រះ