អេសាយ 57:1-2
អេសាយ 57:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មនុស្សសុចរិតគេវិនាសទៅ ឥតមានអ្នកណាយកចិត្តទុកដាក់ឡើយ ហើយមនុស្សចិត្តល្អ គេត្រូវយកទៅ ឥតមានអ្នកណាពិចារណាថា មនុស្សសុចរិតបានដកចេញ ឲ្យរួចពីចំពោះការអាក្រក់នោះទេ។ អ្នកនោះចូលទៅក្នុងសេចក្ដីសុខសាន្ត គេសម្រាកនៅលើដំណេករបស់ខ្លួន គឺគ្រប់ទាំងមនុស្សដែលដើរតាមផ្លូវទៀងត្រង់។
អេសាយ 57:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មនុស្សសុចរិតកំពុងតែវិនាស តែគ្មាននរណាយកចិត្តទុកដាក់ មនុស្សល្អបាត់បង់ជីវិត តែគ្មាននរណាចាប់អារម្មណ៍សោះ មនុស្សសុចរិតអន្តរាយ ដោយមនុស្សអាក្រក់ធ្វើបាប។ ប៉ុន្តែ សន្តិភាពនឹងមកដល់ អ្នកដែលដើរតាមមាគ៌ាដ៏ត្រឹមត្រូវ នឹងបានសម្រាកយ៉ាងសុខសាន្ត។
អេសាយ 57:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មនុស្សសុចរិតគេវិនាសទៅ ឥតមានអ្នកណាយកចិត្តទុកដាក់ឡើយ ហើយមនុស្សចិត្តល្អ គេត្រូវយកទៅឥតមានអ្នកណាពិចារណាថា មនុស្សសុចរិតបានដកចេញឲ្យរួចពីចំពោះការអាក្រក់នោះទេ អ្នកនោះចូលទៅក្នុងសេចក្ដីសុខសាន្ត គេសំរាកនៅលើដំណេករបស់ខ្លួន គឺគ្រប់ទាំងមនុស្សដែលដើរតាមផ្លូវទៀងត្រង់។