អេសាយ 55:12-13
អេសាយ 55:12-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតអ្នករាល់គ្នានឹងចេញទៅដោយអំណរ ហើយគេនាំអ្នកចេញទៅដោយសុខសាន្ត ឯអស់ទាំងភ្នំធំ និងភ្នំតូចទាំងប៉ុន្មាន នឹងធ្លាយចេញជាចម្រៀងនៅមុខអ្នក ហើយគ្រប់ទាំងដើមឈើនៅព្រៃនឹងទះដៃ។ នឹងមានដើមកកោះដុះឡើង ជំនួសគុម្ពបន្លា ហើយដើមយីថោនឹងដុះឡើង ជំនួសអញ្ចាញ ការទាំងនេះនឹងបានសម្រាប់ជាល្បីព្រះនាមដល់ព្រះយេហូវ៉ា ហើយសម្រាប់ជាទីសម្គាល់ដ៏ស្ថិតស្ថេរនៅអស់កល្បតរៀងទៅ ដែលមិនត្រូវកាត់ផ្តាច់ចេញឡើយ។
អេសាយ 55:12-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពិតមែនហើយ អ្នករាល់គ្នានឹងចេញមក ប្រកបដោយអំណរសប្បាយ យើងនឹងដឹកនាំអ្នកយ៉ាងសុខសាន្ត។ ពេលនោះ ភ្នំតូចធំនឹងស្រែកហ៊ោយ៉ាងសប្បាយ ហើយរុក្ខជាតិនៅតាមវាល ក៏នាំគ្នាអបអរសាទរដែរ។ ដើមកកោះនឹងដុះឡើងជំនួសបន្លា ដើមចំប៉ីនឹងដុះជំនួសខ្ញែរ ទុកជាទីសម្គាល់ដែលឥតប្រែប្រួល ឲ្យមនុស្សម្នាដឹងឮរហូតតទៅថា ព្រះអម្ចាស់បានធ្វើការនេះ។
អេសាយ 55:12-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតឯងរាល់គ្នានឹងចេញទៅដោយអំណរ ហើយគេនឹងនាំឯងចេញទៅ ដោយសុខសាន្ត ឯអស់ទាំងភ្នំធំ នឹងភ្នំតូចទាំងប៉ុន្មាននឹងធ្លាយចេញជាចំរៀងនៅមុខឯង ហើយគ្រប់ទាំងដើមឈើនៅព្រៃនឹងទះដៃផង នោះនឹងមានដើមកកោះដុះឡើងជំនួសគុម្ពបន្លា ហើយដើមយីថោនឹងដុះឡើងជំនួសអញ្ចាញ ការទាំងនេះនឹងបានសំរាប់ជាល្បីព្រះនាមដល់ព្រះយេហូវ៉ា ហើយសំរាប់ជាទីសំគាល់ដ៏ស្ថិតស្ថេរនៅអស់កល្បតរៀងទៅ ដែលមិនត្រូវកាត់ផ្តាច់ចេញឡើយ។