អេសាយ 52:5-8
អេសាយ 52:5-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា តើយើងធ្វើអ្វីនៅទីនេះឥឡូវ ដែលឃើញថា រាស្ត្រយើងបានត្រូវយកចេញទៅ ដោយឥតថ្លៃដូច្នេះ។ ឯពួកអ្នកដែលឃុំគ្រងលើគេ ក៏ស្រែកគំហក ហើយរាល់ថ្ងៃ នាមយើងត្រូវប្រមាថជានិច្ច នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ហេតុនោះ ប្រជារាស្ត្ររបស់យើងនឹងស្គាល់នាមយើង គេនឹងដឹងក្នុងថ្ងៃនោះថា គឺយើងនេះហើយ ដែលចេញវាចា គឺយើងនេះហើយ។ ល្អណាស់ហ្ន៎ គឺជើងអ្នកនោះដែលដើរលើភ្នំ ជាអ្នកដែលនាំដំណឹងល្អមក ហើយប្រកាសប្រាប់ពីសេចក្ដីមេត្រី ជាអ្នកដែលនាំដំណឹងល្អពីការប្រសើរមក ហើយថ្លែងប្រាប់ពីសេចក្ដីសង្គ្រោះ គឺជាអ្នកដែលពោលដល់ក្រុងស៊ីយ៉ូនថា ព្រះនៃអ្នកព្រះអង្គសោយរាជ្យ។ មានឮសំឡេងពួកចាំយាមរបស់អ្នក គេបន្លឺឡើងច្រៀងជាមួយគ្នា ដ្បិតគេនឹងឃើញដោយភ្នែករបស់ខ្លួនគេ ក្នុងកាលដែលព្រះយេហូវ៉ាយាងមកឯក្រុងស៊ីយ៉ូនវិញ។
អេសាយ 52:5-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឥឡូវនេះ តើយើងទទួលផលអ្វី? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - គេយកប្រជាជនរបស់យើងទៅ ដោយមិនបង់ថ្លៃ ជនកំណាចទាំងនោះស្រែកជយឃោស -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - គេនាំគ្នាប្រមាថឈ្មោះយើងជារៀងរាល់ថ្ងៃ។ ហេតុនេះ នៅថ្ងៃនោះ ប្រជារាស្ត្ររបស់យើងនឹងដឹងថា យើងជានរណា គេនឹងទទួលស្គាល់ថា គឺយើងដែលនិយាយថា យើងមកដល់ហើយ។ អ្នកធ្វើដំណើរនៅលើភ្នំ នាំដំណឹងល្អៗមក ប្រសើររុងរឿងណាស់ហ្ន៎ គេប្រកាសដំណឹងអំពីសេចក្ដីសុខសាន្ត! គេប្រកាសដំណឹងដ៏ល្អៗអំពីការសង្គ្រោះ គេពោលមកកាន់ក្រុងស៊ីយ៉ូនថា “ព្រះរបស់អ្នកសោយរាជ្យហើយ!”។ នេះជាសំឡេងរបស់អ្នកយាមក្រុង! ពួកគេបន្លឺសំឡេងឡើង និងស្រែកហ៊ោរួមជាមួយគ្នា ដ្បិតពួកគេឃើញព្រះអម្ចាស់យាងត្រឡប់មក ក្រុងស៊ីយ៉ូនវិញ ដោយផ្ទាល់នឹងភ្នែក។
អេសាយ 52:5-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា តើអញធ្វើអ្វីនៅទីនេះឥឡូវ ដែលឃើញថា រាស្ត្រអញបានត្រូវយកចេញទៅ ដោយឥតថ្លៃដូច្នេះ ឯពួកអ្នកដែលឃុំគ្រងលើគេ ក៏ស្រែកគំហក ហើយរាល់តែថ្ងៃ នាមអញត្រូវប្រមាថជានិច្ច នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ហេតុនោះរាស្ត្រអញនឹងស្គាល់នាមអញ ហេតុនោះគេនឹងដឹងក្នុងថ្ងៃនោះថា គឺអញនេះហើយ ដែលចេញវាចា មើល គឺអញនេះហើយ។ អើ ល្អណាស់ហ្ន៎ គឺជើងនៃអ្នកនោះដែលដើរលើភ្នំ ជាអ្នកដែលនាំដំណឹងល្អមក ហើយប្រកាសប្រាប់ពីសេចក្ដីមេត្រី ជាអ្នកដែលនាំដំណឹងល្អពីការប្រសើរមក ហើយថ្លែងប្រាប់ពីសេចក្ដីសង្គ្រោះ គឺជាអ្នកដែលពោលដល់ក្រុងស៊ីយ៉ូនថា ព្រះនៃឯងទ្រង់សោយរាជ្យ មានឮសំឡេងពួកចាំយាមរបស់ឯង គេបន្លឺឡើងច្រៀងជាមួយគ្នា ដ្បិតគេនឹងឃើញដោយភ្នែករបស់ខ្លួនគេ ក្នុងកាលដែលព្រះយេហូវ៉ាទ្រង់យាងមកឯក្រុងស៊ីយ៉ូនវិញ