អេសាយ 52:2-3
អេសាយ 52:2-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱក្រុងយេរូសាឡិមអើយ ចូររលាស់ធូលីដីពីអ្នកចេញ ហើយក្រោកអង្គុយ ឱកូនស្រីក្រុងស៊ីយ៉ូនដែលជាឈ្លើយអើយ ចូរដោះចំណងពីកអ្នកចេញ។ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា អ្នករាល់គ្នាបានត្រូវលក់ខ្លួនឥតយកថ្លៃ ហើយបានលោះមកវិញ ឥតបង់ប្រាក់ដែរ។
អេសាយ 52:2-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យេរូសាឡឹមអើយ ចូររលាស់ធូលីដីចេញពីអ្នក ចូរក្រោកមកអង្គុយនៅកន្លែងដើម របស់អ្នកវិញ! ក្រុងស៊ីយ៉ូនដែលជាប់ជាឈ្លើយអើយ ចូរស្រាយចំណងចេញពីកអ្នកទៅ! ព្រះអម្ចាស់មានព្រះបន្ទូលថា ព្រះអង្គបានលក់អ្នក ឲ្យគេយកទៅធ្វើជាទាសករ ដោយមិនឲ្យគេបង់ប្រាក់ ព្រះអង្គក៏លោះអ្នកយកមកវិញ ដោយមិនបង់ប្រាក់ដែរ។
អេសាយ 52:2-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱក្រុងយេរូសាឡិមអើយ ចូររលាស់ធូលីដីពីឯងចេញ ហើយក្រោកអង្គុយឡើង ឱកូនស្រីនៃក្រុងស៊ីយ៉ូនដែលជាឈ្លើយអើយ ចូរដោះចំណងពីកឯងចេញ។ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ឯងរាល់គ្នាបានត្រូវលក់ខ្លួនឥតយកថ្លៃ ហើយនឹងបានលោះមកវិញ ឥតបង់ប្រាក់ដែរ