អេសាយ 52:13-15

អេសាយ 52:13-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មើល៍ អ្នក​បម្រើ​របស់​យើង នឹង​ប្រព្រឹត្ត​ដោយ​ប្រយ័ត្ន​ប្រយែង ព្រះ‌អង្គ​នឹង​បាន​តម្កើង​ឡើង គេ​នឹង​លើក​ព្រះ‌អង្គ​ឡើង​ឲ្យ​គង់​នៅ​ទី​ខ្ពស់​ណាស់។ មនុស្ស​ជា​ច្រើន​ស្រឡាំង‌កាំង​ដោយ​ឃើញ​ព្រះ‌អង្គ ដ្បិត​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ខុស​ពី​មនុស្ស​ធម្មតា ហើយ​រាង​កាយ​ព្រះ‌អង្គ​ក៏​ខុស​ពី​រាង​កាយ របស់​មនុស្ស​ជាតិ​ទាំង​ឡាយ។ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​សាសន៍​ជា​ច្រើន​តក់​ស្លុត​យ៉ាង​នោះ​ដែរ ពួក​មហា‌ក្សត្រ​នឹង​បិទ​មាត់​នៅ​ចំពោះ​ព្រះ‌អង្គ ដ្បិត​គេ​នឹង​ឃើញ​ការ​ដែល​ឥត​មាន​អ្នក​ណា​ប្រាប់​ដល់​គេ ហើយ​គេ​នឹង​បាន​ឮ​សេចក្ដី ដែល​គេ​មិន​ធ្លាប់​ឮពីមុន។

ចែក​រំលែក
អាន អេសាយ 52

អេសាយ 52:13-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: អ្នក​បម្រើ​របស់​យើង​នឹង​បាន​ចម្រុង‌ចម្រើន មាន​ឋានៈ​ខ្ពង់‌ខ្ពស់ និង​ត្រូវ​គេ​លើក​តម្កើង​យ៉ាង​ឧត្ដុង្គ‌ឧត្ដម​បំផុត។ កាល​ពី​មុន ពេល​មហា‌ជន​ឃើញ​លោក គេ​ក៏​នាំ​គ្នា​ព្រឺ​ខ្លាច​យ៉ាង​ខ្លាំង ព្រោះ​គេ​មើល​មុខ​លោក​លែង​ស្គាល់ លោក​លែង​មាន​ទ្រង់‌ទ្រាយ​ជា​មនុស្ស​ទៀត​ហើយ។ តែ​ឥឡូវ​នេះ ប្រជា‌ជាតិ​ជា​ច្រើន​ឃើញ​លោក ហើយ​នាំ​គ្នា​ស្ងើច​សរសើរ ស្ដេច​ជា​ច្រើន​នឹង​នៅ​ស្ងៀម​ស្ងាត់ ដ្បិត​ស្ដេច​ទាំង​នោះ​នឹង​ឃើញ​ហេតុ‌ការណ៍ ដ៏​អស្ចារ្យ​ដែល​គ្មាន​នរណា​ធ្លាប់​និទាន​ប្រាប់ ព្រម​ទាំង​ស្ដាប់​សេចក្ដី​ផ្សេងៗ ដែល​គេ​មិន​ធ្លាប់​ឮ​ពី​មុន​មក។

ចែក​រំលែក
អាន អេសាយ 52

អេសាយ 52:13-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មើល អ្នក​បំរើ​របស់​អញ​នឹង​ប្រព្រឹត្ត​ដោយ​ប្រយ័ត‌ប្រយែង ទ្រង់​នឹង​បាន​ដំកើង​ឡើង គេ​នឹង​លើក​ទ្រង់​ឡើង​ឲ្យ​គង់​នៅ​ទី​ខ្ពស់​ណាស់ មាន​មនុស្ស​ជា​ច្រើន​ប៉ុណ្ណា​បាន​ត្រូវ​ស្រឡាំង‌កាំង​ដោយ​ឃើញ​ទ្រង់ (ដ្បិត​ព្រះ‌ភក្ត្រ​ទ្រង់​ត្រូវ​ខូច​ទៅ​ខុស​ជាង​ធម្មតា​មនុស្ស ហើយ​រាង​កាយ​ទ្រង់​ក៏​ខុស​នឹង​រាង​កាយ​របស់​មនុស្ស​ជាតិ​ទាំង​ពួង​ផង) នោះ​ទ្រង់​នឹង​ប្រោស​លើ​សាសន៍​ជា​ច្រើន​ប៉ុណ្ណោះ​ដែរ ពួក​មហា‌ក្សត្រ​នឹង​បិទ​មាត់ នៅ​ចំពោះ​ទ្រង់ ដ្បិត​គេ​នឹង​ឃើញ​ការ​ដែល​ឥត​មាន​អ្នក​ណា​ប្រាប់​ដល់​គេ​ឡើយ ហើយ​សេចក្ដី​ដែល​គេ​មិន​បាន​ឮ​ថ្លែង​ប្រាប់​មក​សោះ នោះ​គេ​នឹង​បាន​យល់​ច្បាស់​វិញ។

ចែក​រំលែក
អាន អេសាយ 52