អេសាយ 51:12-16

អេសាយ 51:12-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យើង គឺ​យើង​នេះ​ហើយ ជា​អ្នក​ដែល​កម្សាន្ត​ចិត្ត​អ្នក​រាល់​គ្នា ហេតុ​អ្វី​បាន​ជា​អ្នក​ខ្លាច​ចំពោះ​មនុស្ស​ដែល​ត្រូវ​តែ​ស្លាប់ ហើយ​ចំពោះ​ពួក​អ្នក​ដែល​កើត​ពី​មនុស្ស ដែល​គេ​នឹង​ត្រូវ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ​នោះ? អ្នក​បាន​ភ្លេច​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បង្កើត​អ្នក​មក ដែល​ព្រះ‌អង្គ​បាន​លាត​ផ្ទៃ​មេឃ ក៏​ដាក់​ឫស​ផែនដី​ផង ហើយ​រាល់​ថ្ងៃ​អ្នក​ខ្លាច​ចំពោះ​សេចក្ដី​ក្រោធ របស់​អ្នក​ដែល​សង្កត់‌សង្កិន ហាក់​ដូច​ជា​គេ​រៀប​នឹង​បំផ្លាញ​អ្នក តែ​សេចក្ដី​ក្រោធ​របស់​គេ​នោះ តើ​នៅឯ​ណា? បន្តិច​ទៀត ពួក​អ្នក​ដែល​ជាប់​ជា​ឈ្លើយ នឹង​បាន​រួច​ចេញ​ពី​ចំណង​គេ​ជា​យ៉ាង​ឆាប់ គេ​នឹង​មិន​ត្រូវ​ស្លាប់ ចុះ​ទៅ​ក្នុង​រណ្តៅ​ឡើយ ក៏​មិន​ខ្វះ‌ខាត​អាហារ​ដែរ។ ដ្បិត​យើង ជា​យេហូវ៉ា គឺ​ជា​ព្រះ​របស់​អ្នក ជា​ព្រះ​ដែល​បង្ក្រាប​សមុទ្រ​ក្នុង​កាល ដែល​រលក​កម្រើក​ឡើង ឮ​សន្ធឹក នាម​របស់​យើង គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ។ យើង​បាន​ដាក់​ពាក្យ​ពេចន៍​របស់​យើង​នៅ​ក្នុង​មាត់​អ្នក ហើយ​បាន​គ្រប​បាំងអ្នក​ដោយ​ស្រមោល​ដៃ​របស់​យើង ដើម្បី​ឲ្យ​យើង​បាន​ដាំ​ផ្ទៃ​មេឃ ហើយ​ចាក់​គ្រឹះ​ផែនដី ហើយ​ពោលទៅ​កាន់​ក្រុង​ស៊ីយ៉ូន​ថា អ្នក​ជា​ប្រជា‌រាស្ត្រ​របស់​យើង។

ចែក​រំលែក
អាន អេសាយ 51

អេសាយ 51:12-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: គឺ​យើង​នេះ​ហើយ​ដែល​សម្រាល​ទុក្ខ​អ្នក​រាល់​គ្នា ហេតុ​អ្វី​បាន​ជា​អ្នក​ភ័យ​ខ្លាច មនុស្ស​ដែល​តែងតែ​ស្លាប់? មនុស្ស​លោក នឹង​ត្រូវ​វិនាស​ដូច​ស្មៅ​ដែរ។ អ្នក​ភ្លេច​ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត​អ្នក គឺ​ព្រះអង្គ​ដែល​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ និង​ចាក់​គ្រឹះ​នៃ​ផែនដី។ រៀង​រាល់​ថ្ងៃ អ្នក​ចេះ​តែ​ភ័យ​ញ័រ​នៅ​ចំពោះ​មុខ មនុស្ស​ដែល​សង្កត់‌សង្កិន ហាក់​ដូច​ជា​គេ​មាន​កម្លាំង​បំផ្លាញ​អ្នក​បាន។ ពួក​គេ​ពុំ​អាច​គំរាម​កំហែង​អ្នក រហូត​ត​ទៅ​ឡើយ។ បន្តិច​ទៀត អ្នក​ជាប់​ឃុំ‌ឃាំង​នឹង​មាន​សេរី‌ភាព គេ​មិន​ត្រូវ​ស្លាប់​នៅ​ក្នុង​គុក​នោះ​ទេ គេ​ក៏​មិន​ខ្វះ​ម្ហូប​អាហារ​បរិភោគ​ដែរ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​ធ្វើ​ឲ្យ​សមុទ្រ​កក្រើក ព្រម​ទាំង​ធ្វើ​ឲ្យ​ទឹក​រលក​បក់​បោក យើង​មាន​នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ យើង​ធ្វើ​ឲ្យ​មាត់​អ្នក​ពោល​ពាក្យ​របស់​យើង យើង​លាត​ដៃ​ធ្វើ​ជា​ម្លប់​ការពារ​អ្នក ដោយ​លាត​សន្ធឹង​ផ្ទៃ​មេឃ ចាក់​គ្រឹះ​នៃ​ផែនដី ហើយ​ពោល​ទៅ​កាន់​អ្នក​ក្រុង​ថា “អ្នក​ជា​ប្រជា‌ជន​របស់​យើង”។

ចែក​រំលែក
អាន អេសាយ 51

អេសាយ 51:12-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អញ គឺ​អញ​នេះ​ហើយ ជា​អ្នក​ដែល​កំសាន្ត​ចិត្ត​ឯង​រាល់​គ្នា តើ​ឯង​ជា​អ្វី បាន​ជា​ឯង​ខ្លាច​ចំពោះ​មនុស្ស​ដែល​ត្រូវ​តែ​ស្លាប់ ហើយ​ចំពោះ​ពួក​អ្នក​ដែល​កើត​ពី​មនុស្ស​មក ដូច្នេះ ដែល​គេ​នឹង​ត្រូវ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ​នោះ ឯង​បាន​ទាំង​ភ្លេច​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បង្កើត​ឯង​មក ដែល​ទ្រង់​បាន​លាត​ផ្ទៃ​មេឃ ក៏​ដាក់​ឫស​ផែនដី​ផង ហើយ​រាល់​តែ​ថ្ងៃ​ឯង​មាន​សេចក្ដី​ភ័យ​វិញ ដោយ​ខ្លាច​ចំពោះ​សេចក្ដី​ក្រោធ​របស់​អ្នក​ដែល​សង្កត់‌សង្កិន ហាក់​ដូច​ជា​គេ​រៀប​នឹង​បំផ្លាញ​ឯង​បង់ តែ​សេចក្ដី​ក្រោធ​របស់​គេ​នោះ​តើ​នៅ​ឯ​ណា បន្តិច​ទៀត ពួក​អ្នក​ដែល​ជាប់​ជា​ឈ្លើយ​នឹង​បាន​រួច​ចេញ​ពី​ចំណង​គេ​ជា​យ៉ាង​ឆាប់ គេ​នឹង​មិន​ត្រូវ​ស្លាប់ ចុះ​ទៅ​ក្នុង​រណ្តៅ​ឡើយ ក៏​មិន​ខ្វះ‌ខាត​អាហារ​ដែរ ដ្បិត​អញ ជា​យេហូវ៉ា គឺ​ជា​ព្រះ​នៃ​ឯង ជា​ព្រះ​ដែល​បង្ក្រាប​សមុទ្រ​ក្នុង​កាល​ដែល​រលក​កំរើក​ឡើង​ឮ​សន្ធឹក នាម​អញ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ អញ​បាន​ដាក់​ពាក្យ‌ពេចន៍​របស់​អញ​នៅ​ក្នុង​មាត់​ឯង ហើយ​បាន​គ្រប​បាំង​ឯង​ដោយ​ស្រមោល​នៃ​ដៃ​អញ ដើម្បី​ឲ្យ​អញ​បាន​រៀបចំ​ផ្ទៃ​មេឃ ហើយ​ដាក់​ឫស​ផែនដី រួច​និយាយ​ដល់​ពួក​ក្រុង​ស៊ីយ៉ូន​ថា ឯង​ជា​រាស្ត្រ​របស់​អញ។

ចែក​រំលែក
អាន អេសាយ 51