អេសាយ 50:10-11
អេសាយ 50:10-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្នុងពួកអ្នករាល់គ្នា តើមានអ្នកណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា ដែលស្តាប់តាមសំឡេងរបស់អ្នកបម្រើព្រះអង្គ ឯអ្នកដែលដើរក្នុងសេចក្ដីងងឹត ឥតមានពន្លឺសោះ ត្រូវឲ្យអ្នកនោះទុកចិត្តដល់ព្រះនាមនៃព្រះយេហូវ៉ា ហើយត្រូវពឹងផ្អែកទៅលើព្រះនៃខ្លួនចុះ។ រីឯអស់អ្នកដែលបង្កាត់ភ្លើង ជាអ្នកដែលក្រវាត់ខ្លួនដោយកន្ទុយឧសអើយ ចូរអ្នករាល់គ្នាដើរក្នុងអណ្ដាតភ្លើងរបស់អ្នក ហើយកណ្ដាលកន្ទុយឧសដែលអ្នកបានបង្កាត់នោះចុះ អ្នកនឹងបានតែប៉ុណ្ណោះពីដៃយើង ហើយអ្នករាល់គ្នានឹងត្រូវដេកទៅដោយទុក្ខវេទនា។
អេសាយ 50:10-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាគោរពកោតខ្លាចព្រះអម្ចាស់ អ្នកនោះត្រូវស្ដាប់តាមអ្នកបម្រើរបស់ព្រះអង្គ បើអ្នកណាដើរក្នុងភាពងងឹត ហើយមិនឃើញពន្លឺទេ អ្នកនោះត្រូវពឹងផ្អែកលើព្រះនាមព្រះអម្ចាស់ និងផ្ញើជីវិតលើព្រះអង្គចុះ! រីឯអ្នកទាំងអស់គ្នាដែលបង្កាត់ភ្លើង ហើយដុតព្រួញភ្លើង អ្នករាល់គ្នាមុខជាត្រូវធ្លាក់ទៅក្នុងភ្លើងដែល ឆេះយ៉ាងសន្ធោសន្ធៅ ព្រួញភ្លើងដែលអ្នករាល់គ្នាដុត ក៏នឹងឆាបឆេះអ្នករាល់គ្នាដែរ។ យើងដាក់ទោសអ្នករាល់គ្នា ដោយដៃយើងផ្ទាល់ ហើយអ្នករាល់គ្នា នឹងត្រូវស្លាប់យ៉ាងសែនវេទនា។
អេសាយ 50:10-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្នុងពួកឯងរាល់គ្នា តើមានអ្នកណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា ដែលស្តាប់តាមសំឡេងរបស់អ្នកបំរើទ្រង់ ឯអ្នកដែលដើរក្នុងសេចក្ដីងងឹត ឥតមានពន្លឺសោះ ត្រូវឲ្យអ្នកនោះទុកចិត្តដល់ព្រះនាមនៃព្រះយេហូវ៉ា ហើយផ្អែកទៅលើព្រះនៃខ្លួនចុះ នែ អស់អ្នកដែលបង្កាត់ភ្លើង ជាអ្នកដែលក្រវាត់ខ្លួនដោយកន្ទុយឧសអើយ ចូរឲ្យឯងរាល់គ្នាដើរក្នុងអណ្តាតភ្លើងរបស់ឯង ហើយកណ្តាលកន្ទុយឧសដែលឯងបានបង្កាត់នោះចុះ ឯងនឹងបានតែប៉ុណ្ណោះពីដៃអញ ហើយឯងរាល់គ្នានឹងត្រូវដេកទៅដោយទុក្ខវេទនា។