អេសាយ 5:25
អេសាយ 5:25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហេតុនោះ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆេះឡើងទាស់នឹងប្រជារាស្ត្រនៃព្រះអង្គ ហើយព្រះអង្គបានលូកព្រះហស្តមកវាយគេ ឯភ្នំទាំងប៉ុន្មានក៏ញ័រ ហើយខ្មោចគេបានត្រឡប់ដូចជាសំរាម នៅកណ្ដាលផ្លូវទាំងប៉ុន្មាន ទោះបើយ៉ាងនោះក៏ដោយ គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ មិនទាន់បែរចេញទាំងអស់ទៅដែរ គឺព្រះហស្តរបស់ព្រះអង្គចេះតែលូកមកទៀត។
អេសាយ 5:25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះហើយបានជាព្រះអម្ចាស់ទ្រង់ ព្រះពិរោធទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គលើកព្រះហស្ដ វាយប្រហារពួកគេ ពេលនោះ ភ្នំទាំងឡាយនឹងត្រូវរង្គើ ហើយនឹងមានសាកសពដូចជាសំរាម នៅពាសពេញតាមដងផ្លូវ។ ទោះបីយ៉ាងនេះក្ដី ព្រះពិរោធរបស់ ព្រះអង្គនៅតែមិនស្ងប់ដែរ ព្រះអង្គលើកព្រះហស្ដគំរាមពួកគេដដែល។
អេសាយ 5:25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហេតុនោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាបានឆេះឡើងទាស់នឹងរាស្ត្រនៃទ្រង់ ហើយទ្រង់បានលូកព្រះហស្តមកវាយគេ ឯភ្នំទាំងប៉ុន្មានក៏ញ័រ ហើយខ្មោចគេបានត្រឡប់ដូចជាសំរាមនៅកណ្តាលផ្លូវទាំងប៉ុន្មាន ទោះបើយ៉ាងនោះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញទាំងអស់ទៅដែរ គឺព្រះហស្តទ្រង់ចេះតែលូកមកទៀត។