អេសាយ 5:24
អេសាយ 5:24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហេតុដូច្នោះ បែបដូចជាអណ្ដាតភ្លើង ឆេះបន្សុសជញ្ជ្រាំង ហើយស្មៅក្រៀមស្រុតចុះក្នុងភ្លើងយ៉ាងណា នោះឫសរបស់ពួកអ្នកទាំងនោះ នឹងបានដូចជាអ្វីៗដែលពុករលួយ ហើយផ្ការបស់គេនឹងហុយឡើង ដូចជាធូលីយ៉ាងនោះដែរ ដ្បិតគេបានលះចោលបញ្ញត្តិច្បាប់ របស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងមើលងាយចំពោះព្រះបន្ទូល របស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទៀត។
អេសាយ 5:24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះ ពួកគេនឹងរលួយទាំងឫស ផ្ការបស់ពួកគេនឹងក្លាយទៅជាធូលីដី ដូចអណ្ដាតភ្លើងឆាបឆេះស្បូវ ឬដូចចំបើងត្រូវភ្លើងឆេះដែរ ដ្បិតពួកគេបោះបង់ចោលការប្រៀនប្រដៅ របស់ព្រះអម្ចាស់នៃពិភពទាំងមូល ហើយមាក់ងាយព្រះបន្ទូលរបស់ ព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល។
អេសាយ 5:24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហេតុដូច្នោះ បែបដូចជាអណ្តាតភ្លើងឆេះបន្សុសជញ្ជ្រាំង ហើយស្មៅក្រៀមស្រុតចុះក្នុងភ្លើងយ៉ាងណា នោះឫសរបស់ពួកអ្នកទាំងនោះនឹងបានដូចជាអ្វីដែលពុករលួយ ហើយផ្ការបស់គេនឹងហុយឡើង ដូចជាធូលីយ៉ាងនោះដែរ ដ្បិតគេបានលះចោលបញ្ញត្តច្បាប់របស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងមើលងាយចំពោះព្រះបន្ទូលរបស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលផង