អេសាយ 5:15-16
អេសាយ 5:15-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មនុស្សជាន់ទាបត្រូវឱនចុះ ហើយមនុស្សជាន់ខ្ពស់ក៏ត្រូវបន្ទាបដែរ ឯភ្នែករបស់អ្នកមានឫកខ្ពស់នឹងត្រូវសំយុងជ្រប់។ តែព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គបានតម្កើងឡើងដោយសេចក្ដីយុត្តិធម៌ គឺព្រះដ៏បរិសុទ្ធបានរាប់ជាបរិសុទ្ធ ដោយសេចក្ដីសុចរិតវិញ។
អេសាយ 5:15-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មនុស្សលោកនឹងត្រូវអាប់ឱន គេនឹងដួលផ្កាប់មុខដល់ដី មនុស្សមានចិត្តព្រហើននឹងត្រូវបន្ទាបចុះ។ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងសម្តែង ភាពថ្កុំថ្កើងរបស់ព្រះអង្គ ដោយវិនិច្ឆ័យទោសពួកគេ ព្រះដ៏វិសុទ្ធនឹងសម្តែងភាពវិសុទ្ធរបស់ព្រះអង្គ ដោយប្រព្រឹត្តតាមសេចក្ដីសុចរិត។
អេសាយ 5:15-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មនុស្សជាន់ទាបត្រូវឱនចុះ ហើយមនុស្សជាន់ខ្ពស់ក៏ត្រូវបន្ទាបដែរ ឯភ្នែករបស់អ្នកមានឫកខ្ពស់នឹងត្រូវសំយុងជ្រប់ តែព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានដំកើងឡើងដោយសេចក្ដីយុត្តិធម៌ គឺព្រះដ៏បរិសុទ្ធ ទ្រង់បានរាប់ជាបរិសុទ្ធដោយសេចក្ដីសុចរិតវិញ