អេសាយ 49:14-16
អេសាយ 49:14-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រុងស៊ីយ៉ូនតែងពោលថា ព្រះអម្ចាស់បានបោះបង់ខ្ញុំចោល ព្រះអម្ចាស់ភ្លេចខ្ញុំហើយ!។ តើម្ដាយអាចបំភ្លេចកូនរបស់ខ្លួន ដែលនៅបៅបានឬ? តើម្ដាយលែងអាណិតមេត្តាកូនដែល កើតចេញពីផ្ទៃរបស់ខ្លួនបានឬ? ឧបមាថាម្ដាយបំភ្លេចកូនបានទៅចុះ ចំណែកឯយើងវិញ យើងមិនអាចភ្លេចអ្នកបានឡើយ! យើងបានចារឈ្មោះអ្នក នៅលើបាតដៃរបស់យើង ហើយយើងតែងតែនឹកគិតដល់កំពែង របស់អ្នកជានិច្ច។
អេសាយ 49:14-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តែក្រុងស៊ីយ៉ូនបានថា ព្រះយេហូវ៉ាបានបោះបង់ចោលខ្ញុំទេ គឺព្រះអម្ចាស់បានភ្លេចខ្ញុំហើយ។ តើស្ត្រីអាចនឹងភ្លេចកូនដែលកំពុងបៅដោះ ឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ? គេនឹងភ្លេចបាន ប៉ុន្តែ យើងមិនដែលភ្លេចអ្នកឡើយ។ មើល៍ យើងបានចារឹកអ្នកទុកនៅ ផ្ទៃបាតដៃរបស់យើងហើយ អស់ទាំងកំផែងអ្នកនៅចំពោះភ្នែកយើងជានិច្ច
អេសាយ 49:14-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រុងស៊ីយ៉ូនតែងពោលថា ព្រះអម្ចាស់បានបោះបង់ខ្ញុំចោល ព្រះអម្ចាស់ភ្លេចខ្ញុំហើយ!។ តើម្ដាយអាចបំភ្លេចកូនរបស់ខ្លួន ដែលនៅបៅបានឬ? តើម្ដាយលែងអាណិតមេត្តាកូនដែល កើតចេញពីផ្ទៃរបស់ខ្លួនបានឬ? ឧបមាថាម្ដាយបំភ្លេចកូនបានទៅចុះ ចំណែកឯយើងវិញ យើងមិនអាចភ្លេចអ្នកបានឡើយ! យើងបានចារឈ្មោះអ្នក នៅលើបាតដៃរបស់យើង ហើយយើងតែងតែនឹកគិតដល់កំពែង របស់អ្នកជានិច្ច។
អេសាយ 49:14-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែក្រុងស៊ីយ៉ូនបានថា ព្រះយេហូវ៉ាទ្រង់បានបោះបង់ចោលខ្ញុំទេ គឺព្រះអម្ចាស់ទ្រង់បានភ្លេចខ្ញុំហើយ ចុះតើស្ត្រីនឹងភ្លេចកូនដែលកំពុងបៅដោះ ឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ អើ គេនឹងភ្លេចបាន ប៉ុន្តែអញមិនដែលភ្លេចឯងឡើយ មើល អញបានចារឹកឯងទុកនៅផ្ទៃបាតដៃរបស់អញហើយ អស់ទាំងកំផែងឯងនៅចំពោះភ្នែកអញជានិច្ច