អេសាយ 49:1-3

អេសាយ 49:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​កោះ​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​យើង​ចុះ ឱ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​ឆ្ងាយ​អើយ ចូរ​ប្រុង​ស្តាប់​ចុះ ព្រះ‌យេហូវ៉ា​បាន​ហៅ​ខ្ញុំ តាំង​ពី​ផ្ទៃ​ម្តាយ ព្រះ‌អង្គ​បាន​ដំណាល​ពី​ឈ្មោះ​ខ្ញុំ តាំង​ពី​នៅ​ក្នុង​ពោះ​ម្តាយ​មក ព្រះ‌អង្គបាន​ធ្វើ​ឲ្យ​មាត់​ខ្ញុំ​បាន​ដូច​ជា​ដាវ​ដ៏​មុត ព្រះ‌អង្គបាន​លាក់​ខ្ញុំ​នៅ​ក្រោម​ម្លប់ នៃ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដូច​ជា​តួ​ព្រួញ​ដែល​ខាត់​រំលីង ព្រម​ទាំង​ដាក់​ខ្ញុំ​ទុក​នៅ​ក្នុង​បំពង់​ព្រួញ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា អ្នក​ជា​អ្នក​បម្រើ​របស់​យើង គឺ​អ៊ីស្រា‌អែល ដែល​យើង​នឹង​បាន​សិរី‌ល្អ​ដោយ‌សារ​អ្នក។

ចែក​រំលែក
អាន អេសាយ 49

អេសាយ 49:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ម្នាល​អ្នក​កោះ​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ខ្ញុំ! ម្នាល​ប្រជា‌ជន​នៅ​ស្រុក​ឆ្ងាយៗ​អើយ! ចូរ​ត្រង‌ត្រាប់​ស្ដាប់​ខ្ញុំ​និយាយ! ព្រះ‌អម្ចាស់​ត្រាស់​ហៅ​ខ្ញុំ តាំង​ពី​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ ព្រះអង្គ​ក៏​ហៅ​ចំ​ឈ្មោះ​ខ្ញុំ តាំង​ពី​មុន​ពេល​ខ្ញុំ​កើត​មក​ម៉្លេះ។ ព្រះអង្គ​បាន​ប្រទាន​ឲ្យ​មាត់​ខ្ញុំ​មុត​ដូច​ដាវ ព្រះអង្គ​លាត​ព្រះ‌ហស្ដ​ការពារ​ខ្ញុំ។ ព្រះអង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​ព្រួញ​មួយ​ស្រួច ហើយ​លាក់​ទុក​ក្នុង​បំពង់​ព្រួញ​របស់​ព្រះអង្គ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: អ៊ីស្រា‌អែល​អើយ អ្នក​ជា​អ្នក​បម្រើ​របស់​យើង យើង​នឹង​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង​របស់​យើង តាម​រយៈ​អ្នក។

ចែក​រំលែក
អាន អេសាយ 49

អេសាយ 49:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ម្នាល​កោះ​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​អញ​ចុះ ឱ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​ឆ្ងាយ​អើយ ចូរ​ប្រុង​ស្តាប់​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ហៅ​ខ្ញុំ តាំង​ពី​ផ្ទៃ​ម្តាយ ទ្រង់​បាន​ដំណាល​ពី​ឈ្មោះ​ខ្ញុំ តាំង​ពី​នៅ​ក្នុង​ពោះ​ម្តាយ​មក ទ្រង់​បាន​ធ្វើ​ឲ្យ​មាត់​ខ្ញុំ​បាន​ដូច​ជា​ដាវ​ដ៏​មុត ក៏​បាន​លាក់​ខ្ញុំ​នៅ​ក្រោម​ម្លប់​នៃ​ព្រះ‌ហស្ត​ទ្រង់ ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដូច​ជា​តួ​ព្រួញ​ដែល​ខាត់​រំលីង ព្រម​ទាំង​ដាក់​ខ្ញុំ​ទុក​ភ្ជិត​នៅ​ក្នុង​បំពង់​ព្រួញ​របស់​ទ្រង់ ទ្រង់​បាន​មាន​បន្ទូល​មក​ខ្ញុំ​ថា ឯង​ជា​អ្នក​បំរើ​របស់​អញ គឺ​អ៊ីស្រាអែល ដែល​អញ​នឹង​បាន​សិរី‌ល្អ​ដោយ‌សារ​ឯង

ចែក​រំលែក
អាន អេសាយ 49