អេសាយ 48:16-17
អេសាយ 48:16-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរអ្នករាល់គ្នាចូលមកជិតយើង ហើយស្តាប់សេចក្ដីនេះចុះ តាំងតែពីដើមដំបូងមក យើងមិនបាននិយាយដោយសម្ងាត់ទេ តាំងពីការនោះចាប់ផ្តើមកើតឡើង នោះយើងក៏មាននៅហើយ ឥឡូវនេះ ព្រះអម្ចាស់យេហូវ៉ា បានចាត់ខ្ញុំមកជាមួយព្រះវិញ្ញាណរបស់ព្រះអង្គ។ ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះអ្នក គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងនេះ គឺយេហូវ៉ា ជាព្រះនៃអ្នក ជាអ្នកដែលបង្រៀនឲ្យអ្នកបានទទួលប្រយោជន៍ ហើយក៏នាំអ្នកទៅក្នុងផ្លូវដែលអ្នកគួរដើរ។
អេសាយ 48:16-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរនាំគ្នាចូលមកជិត ហើយស្ដាប់យើងចុះ! តាំងពីដើមដំបូងរៀងមក យើងមិនដែលនិយាយលាក់លៀមទេ។ ពេលព្រឹត្តិការណ៍ទាំងនេះចាប់ផ្ដើមកើតឡើង យើងក៏ស្ថិតនៅទីនោះដែរ។ - ឥឡូវនេះ ព្រះជាអម្ចាស់ចាត់ខ្ញុំឲ្យទៅ ព្រះអង្គក៏ប្រទានព្រះវិញ្ញាណរបស់ព្រះអង្គ ឲ្យគង់ជាមួយខ្ញុំដែរ។ ព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិ អ៊ីស្រាអែល ដែលបានលោះអ្នក មានព្រះបន្ទូលថា: យើងនេះហើយជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងប្រៀនប្រដៅអ្នកអំពីអ្វីដែលមាន ប្រយោជន៍ដល់អ្នក យើងណែនាំអ្នកឲ្យដើរក្នុងមាគ៌ា ដែលអ្នកកំពុងតែដើរ។
អេសាយ 48:16-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរឲ្យឯងរាល់គ្នាចូលមកជិតអញ ហើយស្តាប់សេចក្ដីនេះចុះ តាំងតែពីដើមដំបូងមក អញមិនបាននិយាយដោយសំងាត់ទេ តាំងពីការនោះចាប់ផ្តើមកើតឡើង នោះអញក៏មាននៅហើយ ឥឡូវនេះ ព្រះអម្ចាស់យេហូវ៉ាទ្រង់បានចាត់ខ្ញុំជាមួយនឹងព្រះវិញ្ញាណទ្រង់ ឲ្យមក។ ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះឯង គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា អញនេះ គឺយេហូវ៉ា ជាព្រះនៃឯង ជាអ្នកដែលបង្រៀនឲ្យឯងបានទទួលប្រយោជន៍ ហើយក៏នាំឯងទៅក្នុងផ្លូវដែលឯងគួរដើរ