អេសាយ 48:16
អេសាយ 48:16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរអ្នករាល់គ្នាចូលមកជិតយើង ហើយស្តាប់សេចក្ដីនេះចុះ តាំងតែពីដើមដំបូងមក យើងមិនបាននិយាយដោយសម្ងាត់ទេ តាំងពីការនោះចាប់ផ្តើមកើតឡើង នោះយើងក៏មាននៅហើយ ឥឡូវនេះ ព្រះអម្ចាស់យេហូវ៉ា បានចាត់ខ្ញុំមកជាមួយព្រះវិញ្ញាណរបស់ព្រះអង្គ។
អេសាយ 48:16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរនាំគ្នាចូលមកជិត ហើយស្ដាប់យើងចុះ! តាំងពីដើមដំបូងរៀងមក យើងមិនដែលនិយាយលាក់លៀមទេ។ ពេលព្រឹត្តិការណ៍ទាំងនេះចាប់ផ្ដើមកើតឡើង យើងក៏ស្ថិតនៅទីនោះដែរ។ - ឥឡូវនេះ ព្រះជាអម្ចាស់ចាត់ខ្ញុំឲ្យទៅ ព្រះអង្គក៏ប្រទានព្រះវិញ្ញាណរបស់ព្រះអង្គ ឲ្យគង់ជាមួយខ្ញុំដែរ។
អេសាយ 48:16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរឲ្យឯងរាល់គ្នាចូលមកជិតអញ ហើយស្តាប់សេចក្ដីនេះចុះ តាំងតែពីដើមដំបូងមក អញមិនបាននិយាយដោយសំងាត់ទេ តាំងពីការនោះចាប់ផ្តើមកើតឡើង នោះអញក៏មាននៅហើយ ឥឡូវនេះ ព្រះអម្ចាស់យេហូវ៉ាទ្រង់បានចាត់ខ្ញុំជាមួយនឹងព្រះវិញ្ញាណទ្រង់ ឲ្យមក។