អេសាយ 45:3-7

អេសាយ 45:3-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យើង​នឹង​ឲ្យ​ឃ្លាំង​លាក់​កំបាំង និង​ទ្រព្យ‌សម្បត្តិ​ដែល​កប់​ទុក​ដល់​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​ដឹង​ថា យើង​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​ហៅ​អ្នក​តាម​ឈ្មោះ។ យើង​បាន​ហៅ​អ្នក​តាម​ឈ្មោះ​អ្នក​នេះ ដោយ​យល់​ដល់​ពួក​យ៉ាកុប​ជា​អ្នក​បម្រើយើង និង​អ៊ីស្រា‌អែល ជា​អ្នក​ដែល​យើង​បាន​ជ្រើស‌រើស យើង​បាន​កំណត់​នាម​ត្រកូល​ដល់​អ្នក​ហើយ ទោះ​បើ​អ្នក​មិន​បាន​ស្គាល់​យើង​ក៏​ដោយ។ យើង​នេះ​ជា​យេហូវ៉ា គ្មាន​ព្រះ​ណា​ដទៃ​ឡើយ ក្រៅ​ពី​យើង​ឥត​មាន​ព្រះ​ណា​ទៀត​សោះ យើង​នឹង​ក្រវាត់​ឲ្យ​អ្នក ទោះ​បើ​អ្នក​មិន​ស្គាល់​យើង​ក៏​ដោយ។ ដើម្បី​ឲ្យ​មនុស្ស​ទាំង‌ឡាយ ចាប់​តាំង​ពី​ទិស​ខាង​ថ្ងៃ​រះ​រហូត​ដល់​ទិស​ខាង​ថ្លៃ​លិច​បាន​ដឹង​ថា ក្រៅ​ពី​យើង​គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ គឺ​យើង​នេះ​ជា​ព្រះ‌យេហូវ៉ា ឥត​មាន​ព្រះ​ណា​ទៀត​សោះ។ គឺ​យើង​ដែល​បង្កើត​ពន្លឺ ហើយ​ក៏​ធ្វើ​ឲ្យ​មាន​ងងឹត​ផង យើង​ធ្វើ​ឲ្យ​មាន​សន្តិ‌សុខ ហើយ​ឲ្យ​មាន​សេចក្ដី​វេទនា​ដែរ គឺ​យើង​នេះ​ហើយ ជា​យេហូវ៉ា ដែល​ធ្វើ​គ្រប់​ការ​ទាំង​នេះ។

ចែក​រំលែក
អាន អេសាយ 45

អេសាយ 45:3-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​នឹង​ប្រគល់​មាស​ប្រាក់ ដែល​គេ​កប់​ទុក​ក្នុង​ទី​ងងឹត​មក​ឲ្យ​អ្នក ព្រម​ទាំង​ប្រគល់​ទ្រព្យ​សម្បត្តិ​ដែល គេ​ទុក​ក្នុង​ទី​លាក់​កំបាំង​មក​ឲ្យ​អ្នក​ដែរ។ ដូច្នេះ អ្នក​នឹង​ដឹង​ថា​យើង​ពិត​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ហៅ​អ្នក​មក​តាម​ឈ្មោះ​របស់​អ្នក។ យើង​ហៅ​អ្នក​ចំ​ឈ្មោះ ព្រម​ទាំង​ប្រគល់​តំណែង​ដ៏​ខ្ពង់‌ខ្ពស់​ឲ្យ​អ្នក ទោះ​បី​អ្នក​មិន​ស្គាល់​យើង​ក៏​ដោយ ព្រោះ​យើង​អាណិត​កូន​ចៅ​របស់​យ៉ាកុប ជា​អ្នក​បម្រើ​របស់​យើង គឺ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​យើង​បាន​ជ្រើស​រើស។ យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ គ្មាន​ព្រះ‌អម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ ក្រៅ​ពី​យើង គ្មាន​ព្រះ‌ជាម្ចាស់​ណា​ទេ ទោះ​បី​អ្នក​មិន​ស្គាល់​យើង​ក្ដី ក៏​យើង​បាន​ប្រគល់​ឲ្យ​អ្នក​មាន​ឫទ្ធិ​អំណាច ដើម្បី​ឲ្យ​មនុស្ស​ក្នុង​ពិភព​លោក​ទាំង​មូល តាំង​ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច ទទួល​ស្គាល់​ថា ក្រៅ​ពី​យើង ព្រះ​ឯ​ទៀតៗ​សុទ្ធ​តែ​ឥត​បាន​ការ។ យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ គ្មាន​ព្រះ‌អម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ។ យើង​បង្កើត​ពន្លឺ និង​ភាព​ងងឹត យើង​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ និង​ទុក្ខ​វេទនា គឺ​យើង​នេះ​ហើយ​ជាព្រះ‌អម្ចាស់ ដែល​ប្រព្រឹត្ត​ការ​ទាំង​នេះ។

ចែក​រំលែក
អាន អេសាយ 45

អេសាយ 45:3-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អញ​នឹង​ឲ្យ​ឃ្លាំង​លាក់​កំបាំង នឹង​ទ្រព្យ​សម្បត្តិ​ដែល​កប់​ទុក​ដល់​ឯង ដើម្បី​ឲ្យ​ឯង​បាន​ដឹង​ថា អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដែល​ហៅ​ឯង​តាម​ឈ្មោះ អញ​បាន​ហៅ​ឯង​តាម​ឈ្មោះ​ឯង​នេះ ដោយ​យល់​ដល់​ពួក​យ៉ាកុប​ជា​អ្នក​បំរើ​អញ នឹង​អ៊ីស្រាអែល ជា​អ្នក​ដែល​អញ​បាន​ជ្រើស‌រើស អញ​បាន​កំណត់​នាម​ត្រកូល​ដល់​ឯង​ហើយ ទោះ​បើ​ឯង​មិន​បាន​ស្គាល់​អញ​ក៏​ដោយ អញ​នេះ​ជា​យេហូវ៉ា គ្មាន​ព្រះ​ណា​ដទៃ​ឡើយ ក្រៅ​ពី​អញ​ឥត​មាន​ព្រះ​ណា​ទៀត​សោះ អញ​នឹង​ក្រវាត់​ឲ្យ​ឯង ទោះ​បើ​ឯង​មិន​ស្គាល់​អញ​ក៏​ដោយ ដើម្បី​ឲ្យ​មនុស្ស​ទាំង‌ឡាយ ចាប់​តាំង​ពី​ទិស​ខាង​ថ្ងៃ​រះ​រហូត​ដល់​ទិស​ខាង​ថ្ងៃ​លិច​បាន​ដឹង​ថា ក្រៅ​ពី​អញ​គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ គឺ​អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ឥត​មាន​ព្រះ​ណា​ទៀត​សោះ គឺ​អញ​ដែល​បង្កើត​ពន្លឺ ហើយ​ក៏​ធ្វើ​ឲ្យ​មាន​ងងឹត​ផង អញ​ធ្វើ​ឲ្យ​មាន​សន្តិ‌សុខ ហើយ​ឲ្យ​មាន​សេចក្ដី​វេទនា​ដែរ គឺ​អញ​នេះ​ហើយ ជា​យេហូវ៉ា ដែល​ធ្វើ​គ្រប់​ការ​ទាំង​នេះ។

ចែក​រំលែក
អាន អេសាយ 45