អេសាយ 45:2-3
អេសាយ 45:2-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គឺមានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងដើរទៅខាងមុខអ្នក ហើយពង្រាបទីខ្ពស់ៗឲ្យស្មើ យើងនឹងបំបាក់ទ្វារលង្ហិនឲ្យខ្ទេចខ្ទី ហើយនឹងផ្ដាច់រនុកដែកផង យើងនឹងឲ្យឃ្លាំងលាក់កំបាំង និងទ្រព្យសម្បត្តិដែលកប់ទុកដល់អ្នក ដើម្បីឲ្យអ្នកបានដឹងថា យើងនេះ គឺយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលហៅអ្នកតាមឈ្មោះ។
អេសាយ 45:2-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងនឹងដើរនៅមុខអ្នក យើងនឹងពង្រាបកន្លែងរដិបរដុបឲ្យរាបស្មើ យើងនឹងបំបាក់ទ្វារលង្ហិនទាំងឡាយ ព្រមទាំងកម្ទេចរនុកដែកឲ្យខ្ទេចផង។ យើងនឹងប្រគល់មាសប្រាក់ ដែលគេកប់ទុកក្នុងទីងងឹតមកឲ្យអ្នក ព្រមទាំងប្រគល់ទ្រព្យសម្បត្តិដែល គេទុកក្នុងទីលាក់កំបាំងមកឲ្យអ្នកដែរ។ ដូច្នេះ អ្នកនឹងដឹងថាយើងពិតជាព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលហៅអ្នកមកតាមឈ្មោះរបស់អ្នក។
អេសាយ 45:2-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គឺមានបន្ទូលដូច្នេះថា អញនឹងដើរទៅខាងមុខឯង ហើយនឹងពង្រាបអស់ទាំងទីរដិបរដុបឲ្យស្មើ អញនឹងបំបែកអស់ទាំងទ្វារលង្ហិនឲ្យខ្ទេចខ្ទី ហើយនឹងបំបាត់រនុកដែកដែរ អញនឹងឲ្យឃ្លាំងលាក់កំបាំង នឹងទ្រព្យសម្បត្តិដែលកប់ទុកដល់ឯង ដើម្បីឲ្យឯងបានដឹងថា អញនេះ គឺយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលហៅឯងតាមឈ្មោះ