អេសាយ 43:22-25

អេសាយ 43:22-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

តែ ឱ​ពួក​យ៉ាកុប​អើយ អ្នក​មិន​បាន​អំពាវ‌នាវរក​យើង​ទេ ឱ​អ៊ីស្រា‌អែល​អើយ អ្នក​បាន​ណាយ​ចិត្ត​នឹង​យើងហើយ។ អ្នក​មិន​បាន​នាំ​យក​ចៀម​របស់​អ្នក មក​ថ្វាយ​ជា​តង្វាយ​ដុត​ដល់​យើង ក៏​មិន​បាន​លើក​មុខយើង ដោយ​យញ្ញ‌បូជា​របស់​អ្នក​ដែរ យើង​មិន​បាន​បង្ខំ​អ្នក​ដោយ​ព្រោះ​តង្វាយ ឬ​ឲ្យ​អ្នក​នឿយ​ហត់​ដោយ​ដុត​កំញានឡើយ។ អ្នក​មិន​បាន​ចំណាយ​ប្រាក់​ទិញ គ្រឿង​ក្រអូប​ណា​ឲ្យ​យើង​សោះ ក៏មិន​បាន​ឲ្យ​យើង​ឆ្អែត ដោយ​ខ្លាញ់​នៃ​យញ្ញ‌បូជា​របស់​អ្នក​ដែរ គឺ​អ្នក​បាន​ផ្ទុក​អំពើ​បាប​របស់​អ្នកឲ្យយើង ហើយ​បាន​នាំ​ឲ្យ​យើង​នឿយ​ហត់ ដោយ​អំពើ​ទុច្ចរិត​របស់​អ្នក។ គឺយើង​នេះ​ហើយ​ជា​អ្នក​ដែល​លុប​អំពើ​រំលង​របស់​អ្នក​ចេញ ដោយ​យល់​ដល់​ខ្លួន​យើង ហើយ​យើង​មិន​នឹក​ចាំ​អំពើ​បាប​របស់​អ្នក​ទៀត​ឡើយ។

ចែក​រំលែក
អាន អេសាយ 43

អេសាយ 43:22-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពូជ‌ពង្ស​យ៉ាកុប​អើយ អ្នក​ពុំ​បាន​ហៅ​រក​យើង​ទេ អ៊ីស្រា‌អែល​អើយ អ្នក​នឿយ‌ណាយ​នឹង​បម្រើ​យើង។ អ្នក​យក​កូន​ចៀម​មក​ដុត​ទាំង​មូល​ធ្វើ​យញ្ញ‌បូជា តែ​មិន​មែន​ថ្វាយ​យើង​ទេ អ្នក​ធ្វើ​យញ្ញ‌បូជា តែ​មិន​បាន​បន្ថែម​សិរី‌រុងរឿង​របស់​យើង​ទេ។ យើង​មិន​បាន​បង្ខិត‌បង្ខំ អ្នក​ឲ្យ​យក​តង្វាយ​មក​ឲ្យ​យើង យើង​ក៏​មិន​បាន​ឲ្យ​អ្នក នឿយ‌ហត់​ដុត​ធូប​ដែរ។ អ្នក​យក​ប្រាក់​ទៅ​ទិញ​គ្រឿង​ក្រអូប តែ​មិន​មែន​សម្រាប់​យើង​ទេ ហើយ​អ្នក​យក​ខ្លាញ់​សត្វ​ធ្វើ​យញ្ញ‌បូជា តែ​មិន​មែន​ដើម្បី​ចម្អែត​យើង​ឡើយ។ ផ្ទុយ​ទៅ​វិញ ដោយ‌សារ​អំពើ​បាប​របស់​អ្នក អ្នក​បែរ​ជា​បង្ខិត‌បង្ខំ​យើង ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​ទៅ​វិញ អ្នក​បាន​ធ្វើ​ឲ្យ​យើង​នឿយ‌ណាយ ដោយ‌សារ​អំពើ​អាក្រក់​របស់​អ្នក។ ប៉ុន្តែ ដោយ​យើង​មាន​ចិត្ត​សប្បុរស និង​ដោយ​យល់​ដល់​នាម​របស់​យើង យើង​យល់​ព្រម​លើក‌លែង​ទោស​ឲ្យ​អ្នក យើង​នឹង​មិន​នឹក​នា​ដល់​អំពើ​បាប របស់​អ្នក​ទៀត​ឡើយ។

ចែក​រំលែក
អាន អេសាយ 43

អេសាយ 43:22-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទោះ​បើ​យ៉ាង​នោះ ឱ​ពួក​យ៉ាកុប​អើយ គង់​តែ​ឯង​មិន​បាន​អំពាវ‌នាវ​ដល់​អញ​ដែរ គឺ​ឯង​បាន​ណាយ​ចិត្ត​នឹង​អញ​វិញ ឱ​អ៊ីស្រាអែល​អើយ ឯង​មិន​បាន​នាំ​យក​ចៀម​របស់​ឯង មក​ថ្វាយ​ជា​ដង្វាយ​ដុត​ដល់​អញ​ទេ ក៏​មិន​បាន​លើក​មុខ​អញ ដោយ​យញ្ញ‌បូជា​របស់​ឯង​ដែរ អញ​មិន​បាន​ផ្ទុក​ឯង​ដោយ​ដង្វាយ ឬ​ឲ្យ​ឯង​នឿយ‌ហត់​ដោយ​ដុត​កំញាន​ទេ ឯង​មិន​បាន​ចំណាយ​ប្រាក់​ទិញ​គ្រឿង​ក្រអូប​ណា​ឲ្យ​អញ​សោះ ក៏មិន​បាន​ឲ្យ​អញ​ឆ្អែត ដោយ​ខ្លាញ់​នៃ​យញ្ញ‌បូជា​របស់​ឯង​ដែរ គឺ​ឯង​បាន​ផ្ទុក​អញ​ដោយ​អំពើ​បាប​របស់​ឯង​វិញ ហើយ​បាន​នាំ​ឲ្យ​អញ​នឿយ‌ហត់ ដោយ​អំពើ​ទុច្ចរិត​របស់​ឯង​ផង។ គឺ​អញ អញ​នេះ​ហើយ​ជា​អ្នក​ដែល​លុប​អំពើ​រំលង​របស់​ឯង​ចេញ ដោយ​យល់​ដល់​ខ្លួន​អញ ហើយ​អញ​មិន​នឹក​ចាំ​អំពើ​បាប​របស់​ឯង​ទៀត​ឡើយ

ចែក​រំលែក
អាន អេសាយ 43