អេសាយ 43:14-15

អេសាយ 43:14-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ប្រោស​លោះ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា ដោយ​យល់​ដល់​អ្នក​រាល់​គ្នា នោះ​យើង​ចាត់​មនុស្ស​ទៅ​ឯ​ក្រុង​បាប៊ី‌ឡូន ហើយ​នឹង​ទម្លាក់​គេ​ទាំង​អស់​គ្នា គេ​នឹង​រត់​រតាក់‌រតាយ​ទៅ សូម្បី​តែ​ពួក​ខាល់ដេ​នៅ​ក្នុង​នាវា ដែល​គេ​យក​ជា​ទី​សប្បាយ​នោះ​ដែរ។ យើង​នេះ គឺ​យេហូវ៉ា យើង​ជា​ព្រះ​ដ៏​បរិសុទ្ធ​របស់​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​ដែល​បង្កើត​សាសន៍​អ៊ីស្រា‌អែល ហើយ​ជា​មហា‌ក្សត្រ​របស់​អ្នក​រាល់​គ្នា។

ចែក​រំលែក
អាន អេសាយ 43