អេសាយ 43:1-13
អេសាយ 43:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជនជាតិអ៊ីស្រាអែលជាកូនចៅ របស់លោកយ៉ាកុបអើយ ឥឡូវនេះ ព្រះអម្ចាស់ដែលបានបង្កើត និងសូនអ្នក ទ្រង់មានព្រះបន្ទូលថា៖ កុំភ័យខ្លាចអ្វីឡើយ ដ្បិតយើងបានលោះអ្នក យើងក៏បានហៅអ្នកចំឈ្មោះ ដើម្បីឲ្យអ្នកធ្វើជាប្រជាជនរបស់យើង។ ប្រសិនបើអ្នកឆ្លងសមុទ្រ យើងនៅជាមួយអ្នក ប្រសិនបើអ្នកឆ្លងព្រែក អ្នកមិនលង់ឡើយ។ ប្រសិនបើអ្នកដើរកាត់ភ្លើង អ្នកមិនរលាកទេ អណ្ដាតភ្លើងក៏មិនឆាបឆេះអ្នកដែរ ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងជាព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល ជាព្រះសង្គ្រោះរបស់អ្នក។ យើងបានប្រគល់ប្រជាជនអេស៊ីបឲ្យសត្រូវ ដើម្បីលោះអ្នក យើងក៏បានប្រគល់ស្រុកអេត្យូពី និងស្រុកសេបា ជាថ្នូរឲ្យគេ ដើម្បីលោះអ្នកដែរ។ យើងប្រគល់មនុស្សជាច្រើនឲ្យគេជំនួសអ្នក គឺយើងក៏ប្រគល់ប្រជាជនផ្សេងៗឲ្យគេ ជាថ្នូរលោះអ្នក ដ្បិតយើងចាត់ទុកថាអ្នកមានតម្លៃដ៏លើសលុប ហើយយើងស្រឡាញ់អ្នកថែមទៀតផង។ កុំភ័យខ្លាចអ្វី! យើងនៅជាមួយអ្នក យើងនឹងនាំកូនចៅរបស់អ្នកពីស្រុកខាងកើត ឲ្យវិលត្រឡប់មកវិញ ហើយប្រមូលពូជពង្សរបស់អ្នក ពីស្រុកខាងលិច ឲ្យវិលមកវិញដែរ។ យើងនឹងបញ្ជាដល់ស្រុកខាងជើង ឲ្យប្រគល់កូនចៅរបស់អ្នកមកយើងវិញ យើងនឹងបញ្ជាដល់ស្រុកខាងត្បូង មិនឲ្យឃាត់គេទៀតឡើយ។ យើងនឹងប្រាប់ស្រុកទាំងនោះឲ្យប្រមូល កូនប្រុសកូនស្រីរបស់យើងដែលស្ថិតនៅស្រុក ឆ្ងាយដាច់ស្រយាលនៃផែនដីមកវិញ គឺអស់អ្នកដែលយកឈ្មោះយើងធ្វើជាត្រកូល ជាអស់អ្នកដែលយើងបានសូន និងបង្កើត ដើម្បីបង្ហាញសិរីរុងរឿងរបស់យើង។ ចូរនាំប្រជាជននោះចេញមក ពួកគេមានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្ដាប់មិនឮ។ ចូរឲ្យប្រជាជាតិទាំងអស់មកជួបជុំគ្នា ឲ្យប្រជាជនទាំងឡាយមកប្រមូលផ្ដុំគ្នា ក្នុងចំណោមព្រះរបស់ពួកគេ តើមានព្រះណាបានប្រាប់ ដំណឹងជាមុនអំពីហេតុការណ៍ទាំងនេះ? តើព្រះណាបានប្រាប់ឲ្យយើងដឹង អំពីព្រឹត្តិការណ៍ដើមដំបូង? ឲ្យព្រះទាំងនោះរកសាក្សី និងបង្ហាញភស្ដុតាងមក ដើម្បីឲ្យអ្នកឯទៀតឮ រួចពោលថា ពាក្យសម្ដីរបស់ព្រះនោះត្រឹមត្រូវមែន។ ព្រះអម្ចាស់មានព្រះបន្ទូលថា: អ្នករាល់គ្នានេះហើយជាសាក្សីរបស់យើង អ្នករាល់គ្នានេះហើយជាអ្នកបម្រើរបស់យើង។ យើងបានជ្រើសរើសអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងឮ និងជឿលើយើង ព្រមទាំងយល់ថា មានតែយើងនេះទេ ជាព្រះជាម្ចាស់។ នៅមុនយើងគ្មានព្រះណាទេ នៅក្រោយយើងក៏គ្មានព្រះណាទៀតដែរ។ មានតែយើងទេជាព្រះអម្ចាស់ ក្រៅពីយើង គ្មានព្រះសង្គ្រោះណាទៀតឡើយ មានតែយើងទេ ដែលប្រាប់អ្នករាល់គ្នាឲ្យដឹង និងសង្គ្រោះអ្នករាល់គ្នា រីឯព្រះដទៃទៀតមិនបានធ្វើបែបនេះ ក្នុងចំណោមអ្នករាល់គ្នាឡើយ។ ដូច្នេះ អ្នករាល់គ្នាជាសាក្សីរបស់យើង ហើយយើងជាព្រះជាម្ចាស់ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ អំណើះតទៅ យើងចង់ឲ្យអ្នករាល់គ្នាដឹងថា មានតែយើងទេដែលពិតជាព្រះអម្ចាស់ គ្មាននរណាអាចរំដោះពីកណ្ដាប់ដៃ របស់យើងបានទេ អ្វីៗដែលយើងធ្វើរួចហើយ គ្មាននរណាអាចផ្លាស់ប្ដូរបានជាដាច់ខាត។
អេសាយ 43:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ឱពួកយ៉ាកុបអើយ ឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះដែលបង្កើតអ្នកមក ហើយឱពួកអ៊ីស្រាអែលអើយ ព្រះដែលជបសូនអ្នក ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «កុំឲ្យខ្លាចឡើយ ដ្បិតយើងបានលោះអ្នកហើយ យើងបានហៅចំឈ្មោះអ្នក យើងនឹងនៅជាមួយអ្នក។ កាលណាអ្នកដើរកាត់ទឹកធំ នោះយើងនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចអ្នកឡើយ កាលណាអ្នកលុយកាត់ភ្លើង នោះអ្នកនឹងមិនត្រូវរលាក ហើយអណ្ដាតភ្លើងក៏មិនឆាប់ឆេះអ្នកដែរ។ ដ្បិតយើងនេះ គឺយេហូវ៉ា ជាព្រះរបស់អ្នក យើងជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គឺជាព្រះសង្គ្រោះរបស់អ្នក យើងបានឲ្យស្រុកអេស៊ីព្ទទុកជាថ្លៃលោះអ្នក ព្រមទាំងស្រុកអេធីយ៉ូពី និងស្រុកសេបា ជំនួសអ្នកផង។ យើងនឹងឲ្យមនុស្សដទៃជំនួសអ្នក ហើយប្រជាជាតិផ្សេងៗស្នងនឹងជីវិតអ្នក ដោយព្រោះអ្នកមានតម្លៃវិសេសនៅភ្នែកយើង ក៏គួរលើកតម្កើង ហើយជាទីស្រឡាញ់ដល់យើងផង។ កុំខ្លាចឡើយ ដ្បិតយើងនៅជាមួយ យើងនឹងនាំពូជពង្សអ្នកមកពីទិសខាងកើត ហើយនឹងប្រមូលគេមកពីទិសខាងលិច យើងនឹងបង្គាប់ដល់ទិសខាងជើងថា ចូរប្រគល់គេមក ហើយដល់ទិសខាងត្បូងថា កុំឃាត់គេទុកឡើយ ចូរនាំអស់ទាំងកូនប្រុសរបស់យើងមកពីទីឆ្ងាយ ហើយពួកកូនស្រីយើងមកពីចុងផែនដីចុះ គឺគ្រប់មនុស្សដែលបានហៅតាមនាមឈ្មោះយើង ជាអ្នកដែលយើងបានបង្កើតមកសម្រាប់សិរីល្អនៃយើង គឺជាអ្នកដែលយើងបានជបសូន និងបានបង្កើតមក។ ចូរនាំមនុស្សខ្វាក់ដែលមានភ្នែក និងមនុស្សថ្លង់ដែលមានត្រចៀកចេញមក ត្រូវឲ្យអស់ទាំងសាសន៍ប្រជុំគ្នា ហើយឲ្យប្រជាជាតិទាំងពួងជំនុំគ្នាចុះ ក្នុងពួកគេ តើមានអ្នកណា ដែលអាចនឹងថ្លែងទំនាយពីការនេះបាន ឬអាចនឹងសម្ដែងឲ្យយើងដឹងពីដំណើរ ដែលកន្លងមកនោះ? ចូរឲ្យគេនាំស្មរបន្ទាល់របស់គេមកបង្ហាញ ដើម្បីឲ្យអ្នកដទៃបានឮ ហើយនិយាយថា នេះជាការពិតមែន»។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា អ្នករាល់គ្នាជាស្មរបន្ទាល់របស់យើង ហើយជាអ្នកបម្រើដែលយើងបានរើសតាំង ដើម្បីឲ្យបានស្គាល់ ហើយជឿដល់យើង ព្រមទាំងយល់ថា គឺយើងនេះហើយ ឥតមានព្រះណាកើតមកមុនយើងទេ ហើយនៅក្រោយយើងក៏គ្មានដែរ។ គឺយើងនេះហើយជាយេហូវ៉ា ក្រៅពីយើង គ្មានអ្នកសង្គ្រោះណាទៀតឡើយ យើងបានថ្លែងទំនាយប្រាប់ យើងបានជួយសង្គ្រោះ យើងបានសម្ដែងឲ្យឃើញហើយ ឥតមានព្រះដទៃណានៅកណ្ដាលអ្នករាល់គ្នាឡើយ ហេតុដូច្នោះ អ្នករាល់គ្នាជាស្មរបន្ទាល់របស់យើង ហើយគឺយើងនេះដែលជាព្រះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ចាប់តាំងពីមានពេលថ្ងៃឡើងវេលាណា នោះគឺជាយើងនេះហើយ ឥតមានអ្នកណាអាចនឹងដោះឲ្យរួចពីដៃយើងបានទេ ឯការដែលយើងធ្វើ តើអ្នកណានឹងឃាត់បាន?
អេសាយ 43:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជនជាតិអ៊ីស្រាអែលជាកូនចៅ របស់លោកយ៉ាកុបអើយ ឥឡូវនេះ ព្រះអម្ចាស់ដែលបានបង្កើត និងសូនអ្នក ទ្រង់មានព្រះបន្ទូលថា៖ កុំភ័យខ្លាចអ្វីឡើយ ដ្បិតយើងបានលោះអ្នក យើងក៏បានហៅអ្នកចំឈ្មោះ ដើម្បីឲ្យអ្នកធ្វើជាប្រជាជនរបស់យើង។ ប្រសិនបើអ្នកឆ្លងសមុទ្រ យើងនៅជាមួយអ្នក ប្រសិនបើអ្នកឆ្លងព្រែក អ្នកមិនលង់ឡើយ។ ប្រសិនបើអ្នកដើរកាត់ភ្លើង អ្នកមិនរលាកទេ អណ្ដាតភ្លើងក៏មិនឆាបឆេះអ្នកដែរ ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងជាព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល ជាព្រះសង្គ្រោះរបស់អ្នក។ យើងបានប្រគល់ប្រជាជនអេស៊ីបឲ្យសត្រូវ ដើម្បីលោះអ្នក យើងក៏បានប្រគល់ស្រុកអេត្យូពី និងស្រុកសេបា ជាថ្នូរឲ្យគេ ដើម្បីលោះអ្នកដែរ។ យើងប្រគល់មនុស្សជាច្រើនឲ្យគេជំនួសអ្នក គឺយើងក៏ប្រគល់ប្រជាជនផ្សេងៗឲ្យគេ ជាថ្នូរលោះអ្នក ដ្បិតយើងចាត់ទុកថាអ្នកមានតម្លៃដ៏លើសលុប ហើយយើងស្រឡាញ់អ្នកថែមទៀតផង។ កុំភ័យខ្លាចអ្វី! យើងនៅជាមួយអ្នក យើងនឹងនាំកូនចៅរបស់អ្នកពីស្រុកខាងកើត ឲ្យវិលត្រឡប់មកវិញ ហើយប្រមូលពូជពង្សរបស់អ្នក ពីស្រុកខាងលិច ឲ្យវិលមកវិញដែរ។ យើងនឹងបញ្ជាដល់ស្រុកខាងជើង ឲ្យប្រគល់កូនចៅរបស់អ្នកមកយើងវិញ យើងនឹងបញ្ជាដល់ស្រុកខាងត្បូង មិនឲ្យឃាត់គេទៀតឡើយ។ យើងនឹងប្រាប់ស្រុកទាំងនោះឲ្យប្រមូល កូនប្រុសកូនស្រីរបស់យើងដែលស្ថិតនៅស្រុក ឆ្ងាយដាច់ស្រយាលនៃផែនដីមកវិញ គឺអស់អ្នកដែលយកឈ្មោះយើងធ្វើជាត្រកូល ជាអស់អ្នកដែលយើងបានសូន និងបង្កើត ដើម្បីបង្ហាញសិរីរុងរឿងរបស់យើង។ ចូរនាំប្រជាជននោះចេញមក ពួកគេមានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្ដាប់មិនឮ។ ចូរឲ្យប្រជាជាតិទាំងអស់មកជួបជុំគ្នា ឲ្យប្រជាជនទាំងឡាយមកប្រមូលផ្ដុំគ្នា ក្នុងចំណោមព្រះរបស់ពួកគេ តើមានព្រះណាបានប្រាប់ ដំណឹងជាមុនអំពីហេតុការណ៍ទាំងនេះ? តើព្រះណាបានប្រាប់ឲ្យយើងដឹង អំពីព្រឹត្តិការណ៍ដើមដំបូង? ឲ្យព្រះទាំងនោះរកសាក្សី និងបង្ហាញភស្ដុតាងមក ដើម្បីឲ្យអ្នកឯទៀតឮ រួចពោលថា ពាក្យសម្ដីរបស់ព្រះនោះត្រឹមត្រូវមែន។ ព្រះអម្ចាស់មានព្រះបន្ទូលថា: អ្នករាល់គ្នានេះហើយជាសាក្សីរបស់យើង អ្នករាល់គ្នានេះហើយជាអ្នកបម្រើរបស់យើង។ យើងបានជ្រើសរើសអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងឮ និងជឿលើយើង ព្រមទាំងយល់ថា មានតែយើងនេះទេ ជាព្រះជាម្ចាស់។ នៅមុនយើងគ្មានព្រះណាទេ នៅក្រោយយើងក៏គ្មានព្រះណាទៀតដែរ។ មានតែយើងទេជាព្រះអម្ចាស់ ក្រៅពីយើង គ្មានព្រះសង្គ្រោះណាទៀតឡើយ មានតែយើងទេ ដែលប្រាប់អ្នករាល់គ្នាឲ្យដឹង និងសង្គ្រោះអ្នករាល់គ្នា រីឯព្រះដទៃទៀតមិនបានធ្វើបែបនេះ ក្នុងចំណោមអ្នករាល់គ្នាឡើយ។ ដូច្នេះ អ្នករាល់គ្នាជាសាក្សីរបស់យើង ហើយយើងជាព្រះជាម្ចាស់ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ អំណើះតទៅ យើងចង់ឲ្យអ្នករាល់គ្នាដឹងថា មានតែយើងទេដែលពិតជាព្រះអម្ចាស់ គ្មាននរណាអាចរំដោះពីកណ្ដាប់ដៃ របស់យើងបានទេ អ្វីៗដែលយើងធ្វើរួចហើយ គ្មាននរណាអាចផ្លាស់ប្ដូរបានជាដាច់ខាត។
អេសាយ 43:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែ ឱពួកយ៉ាកុបអើយ ឥឡូវនេះ ព្រះយេហូវ៉ាជាព្រះដែលបង្កើតឯងមក ហើយឱពួកអ៊ីស្រាអែលអើយ ព្រះដែលជបសូនឯង ទ្រង់មានបន្ទូលដូច្នេះថា កុំឲ្យខ្លាចឡើយ ដ្បិតអញបានលោះឯងហើយ អញបានហៅចំឈ្មោះឯង ឯងជារបស់ផងអញ កាលណាឯងដើរកាត់ទឹកធំ នោះអញនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចឯងឡើយ កាលណាឯងលុយកាត់ភ្លើង នោះឯងនឹងមិនត្រូវរលាក ហើយអណ្តាតភ្លើងក៏មិនឆាប់ឆេះឯងដែរ ដ្បិតអញនេះ គឺយេហូវ៉ា ជាព្រះនៃឯង អញជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គឺជាព្រះដ៏សង្គ្រោះរបស់ឯង អញបានឲ្យស្រុកអេស៊ីព្ទទុកជាថ្លៃលោះឯង ព្រមទាំងស្រុកអេធីយ៉ូពី នឹងស្រុកសេបា ជំនួសឯងផង អញនឹងឲ្យមនុស្សដទៃជំនួសឯង ហើយប្រជាជាតិផ្សេងៗ ស្នងនឹងជីវិតឯង ដោយព្រោះឯងមានដំឡៃវិសេសនៅភ្នែកអញ ក៏គួរលើកដំកើង ហើយជាទីស្រឡាញ់ដល់អញផង កុំឲ្យខ្លាចឡើយ ដ្បិតអញនៅជាមួយ អញនឹងនាំពូជពង្សឯងមកពីទិសខាងកើត ហើយនឹងប្រមូលគេមកពីទិសខាងលិច អញនឹងបង្គាប់ដល់ទិសខាងជើងថា ចូរប្រគល់គេមក ហើយដល់ទិសខាងត្បូងថា កុំឃាត់គេទុកឡើយ ចូរនាំអស់ទាំងកូនប្រុសរបស់អញមកពីទីឆ្ងាយ ហើយពួកកូនស្រីអញមកពីចុងផែនដីចុះ គឺគ្រប់មនុស្សដែលបានហៅតាមនាមឈ្មោះអញ ជាអ្នកដែលអញបានបង្កើតមកសំរាប់សិរីល្អនៃអញ គឺជាអ្នកដែលអញបានជបសូន អើ ជាអ្នកដែលអញបានតែងតាំងឡើង។ ចូរនាំមនុស្សខ្វាក់ដែលមានភ្នែក នឹងមនុស្សថ្លង់ដែលមានត្រចៀកចេញមក ត្រូវឲ្យអស់ទាំងសាសន៍ប្រជុំគ្នា ហើយឲ្យប្រជាជាតិទាំងពួងជំនុំគ្នាចុះ ក្នុងពួកគេ តើមានអ្នកណាដែលអាចនឹងទាយពីការនេះបាន ឬអាចនឹងសំដែង ឲ្យយើងដឹងពីដំណើរ ដែលកន្លងមកហើយនោះ ចូរឲ្យគេនាំស្មរបន្ទាល់របស់គេមក ដើម្បីតាំងខ្លួនជាត្រឹមត្រូវ បើមិនដូច្នោះទេ នោះត្រូវថា នេះពិតមែនវិញ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឯងរាល់គ្នាជាស្មរបន្ទាល់របស់អញ ហើយជាអ្នកបំរើដែលអញបានរើសតាំង ដើម្បីឲ្យបានស្គាល់ ហើយជឿដល់អញ ព្រមទាំងយល់ថា គឺអញនេះហើយ ឥតមានព្រះណាកើតមកមុនអញទេ ហើយក្រោយអញក៏ឥតមានដែរ គឺអញ អញនេះហើយជាយេហូវ៉ា ក្រៅពីអញ គ្មានអ្នកសង្គ្រោះណាទៀតឡើយ អញបានទាយប្រាប់ អញបានជួយសង្គ្រោះ អញបានសំដែងឲ្យឃើញហើយ ឥតមានព្រះដទៃណានៅកណ្តាលឯងរាល់គ្នាឡើយ ហេតុដូច្នោះ ឯងរាល់គ្នាជាស្មរបន្ទាល់របស់អញ ហើយគឺអញនេះដែលជាព្រះ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា អើ ចាប់តាំងពីមានពេលថ្ងៃឡើងវេលាណា នោះគឺជាអញនេះហើយ ឥតមានអ្នកណាអាចនឹងដោះឲ្យរួចពីដៃអញបានទេ ឯការដែលអញធ្វើ តើអ្នកណានឹងឃាត់បាន។