អេសាយ 42:8-9
អេសាយ 42:8-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងជាយេហូវ៉ា នេះហើយជាឈ្មោះរបស់យើង យើងមិនព្រមប្រគល់សិរីល្អរបស់យើងដល់អ្នកណាទៀត ឬឲ្យសេចក្ដីសរសើររបស់យើង ដល់រូបឆ្លាក់ឡើយ។ មើល៍ ការខាងដើមទាំងប៉ុន្មានបានកន្លងទៅ ហើយការថ្មីដែលយើងថ្លែងប្រាប់នេះ យើងប្រាប់ពីការទាំងនោះ ដល់អ្នករាល់គ្នា មុនដែលកើតមកផង។
អេសាយ 42:8-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងមាននាមថា ព្រះអម្ចាស់ យើងមិនប្រគល់សិរីរុងរឿងរបស់យើង ទៅឲ្យព្រះណាផ្សេងទៀតឡើយ! យើងក៏មិនឲ្យព្រះក្លែងក្លាយណា ទទួលការសរសើរតម្កើងជំនួសយើងដែរ! មើលចុះ! ហេតុការណ៍ផ្សេងៗដែលកើតមាន នៅគ្រាដំបូង បានសម្រេចជារូបរាងអស់ហើយ យើងក៏ប្រាប់ឲ្យអ្នករាល់គ្នាដឹង នូវហេតុការណ៍ឯទៀតៗដែលនឹងកើតមាន គឺយើងប្រាប់ឲ្យអ្នករាល់គ្នាដឹងមុន ហេតុការណ៍ទាំងនោះកកើតជារូបរាង។
អេសាយ 42:8-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អញជាយេហូវ៉ា នេះហើយជាឈ្មោះរបស់អញ អញមិនព្រមប្រគល់សិរីល្អរបស់អញដល់អ្នកណាទៀត ឬឲ្យសេចក្ដីសរសើររបស់អញ ដល់រូបឆ្លាក់ឡើយ មើលការខាងដើមទាំងប៉ុន្មានបានកន្លងទៅហើយ គឺជាការថ្មីដែលអញថ្លែងប្រាប់នេះ អញប្រាប់ពីការទាំងនោះ ដល់ឯងរាល់គ្នា មុនដែលកើតមកផង។