អេសាយ 41:8-10

អេសាយ 41:8-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

តែ​អ្នក ឱ​អ៊ីស្រា‌អែល ជា​អ្នក​បម្រើ​យើង​អើយ ព្រម​ទាំង​យ៉ាកុប ដែល​យើង​បាន​រើស ជា​ពូជ​អ័ប្រា‌ហាំ ដ៏​ជា​សម្លាញ់​របស់​យើង​ផង គឺ​អ្នក​ដែល​យើង​បាន​ចាប់​នាំ​មក​ពី​ចុង​ផែនដី ហើយ​បាន​ហៅ​មក​ពី​ទី​ឆ្ងាយ​បំផុត ដោយ​និយាយ​នឹង​អ្នក​ថា អ្នក​ជា​អ្នក​បម្រើ​របស់​យើង យើង​បាន​រើស​អ្នក មិន​មែន​បោះ‌បង់​ចោល​អ្នក​ទេ កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​យើង​នៅ​ជា‌មួយ​អ្នក កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​យើង​ជា​ព្រះ​នៃ​អ្នក យើង​នឹង​ចម្រើន​កម្លាំង​ដល់​អ្នក យើង​នឹង​ជួយ​អ្នក យើង​នឹង​ទ្រ​អ្នក ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​យើង។

ចែក​រំលែក
អាន អេសាយ 41

អេសាយ 41:8-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចំពោះ​អ្នក​វិញ ជន‌ជាតិ​អ៊ីស្រា‌អែល​ជា​អ្នក​បម្រើ​របស់​យើង កូន​ចៅ​យ៉ាកុប​ដែល​យើង​បាន​ជ្រើស​រើស ពូជ‌ពង្ស​របស់​អប្រាហាំ ដែល​ជា​មិត្ត​សម្លាញ់​របស់​យើង​អើយ! យើង​បាន​ដឹក​ដៃ​អ្នក ពី​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី យើង​បាន​ហៅ​អ្នក​ពី​ស្រុក​ចុង​កាត់​មាត់‌ញក​មក យើង​បាន​និយាយ​ទៅ​កាន់​អ្នក​ថា: អ្នក​ជា​អ្នក​បម្រើ​ដែល​យើង​បាន​ជ្រើស​រើស យើង​នឹង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ! កុំ​ភ័យ​ខ្លាច​អ្វី យើង​ស្ថិត​នៅ​ជា​មួយ​អ្នក កុំ​ព្រួយ​បារម្ភ​ឲ្យ​សោះ យើង​ជា​ព្រះ​របស់​អ្នក យើង​នឹង​ឲ្យ​អ្នក​មាន​កម្លាំង​រឹង‌ប៉ឹង យើង​ជួយ​អ្នក យើង​គាំទ្រ​អ្នក យើង​នឹង​សម្តែង​បារមី រក​យុត្តិធម៌​ឲ្យ​អ្នក។

ចែក​រំលែក
អាន អេសាយ 41

អេសាយ 41:8-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​ឯង ឱ​អ៊ីស្រាអែល ជា​អ្នក​បំរើ​អញ​អើយ ព្រម​ទាំង​យ៉ាកុប ដែល​អញ​បាន​រើស ជា​ពូជ​អ័ប្រា‌ហាំ ដ៏​ជា​សំឡាញ់​របស់​អញ​ផង គឺ​ឯង​ដែល​អញ​បាន​ចាប់​នាំ​មក​ពី​ចុង​ផែនដី ហើយ​បាន​ហៅ​មក​ពី​ទី​ឆ្ងាយ​បំផុត ដោយ​និយាយ​នឹង​ឯង​ថា ឯង​ជា​អ្នក​បំរើ​របស់​អញ អញ​បាន​រើស​ឯង មិន​មែន​បោះ‌បង់​ចោល​ឯង​ទេ កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​អញ​ជា​ព្រះ​នៃ​ឯង អញ​នឹង​ចំរើន​កំឡាំង​ដល់​ឯង អើ អញ​នឹង​ជួយ​ឯង អើ អញ​នឹង​ទ្រ​ឯង ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​អញ

ចែក​រំលែក
អាន អេសាយ 41