អេសាយ 40:6-8
អេសាយ 40:6-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានឮសំឡេងមួយកំពុងតែថា៖ «ចូរប្រកាសចុះ» នោះមានម្នាក់សួរថា៖ «តើត្រូវឲ្យស្រែកថាដូចម្តេច?»។ ចូរថា៖ «មនុស្សជាតិទាំងឡាយប្រៀបដូចជាស្មៅ ហើយអំពើដ៏ល្អទាំងប៉ុន្មានរបស់គេក៏ដូចជាផ្កានៅទីវាល។ ឯស្មៅក៏ស្វិតក្រៀមទៅ ហើយផ្ការោយរុះចុះ ដោយព្រោះខ្យល់ដង្ហើមនៃព្រះយេហូវ៉ាបក់មកត្រូវ ឯបណ្ដាជន គេពិតដូចជាស្មៅដែរ។ ស្មៅក៏ស្វិតក្រៀម ហើយផ្ការោយរុះចុះ តែព្រះបន្ទូលរបស់ព្រះនៃយើងរាល់គ្នា ស្ថិតស្ថេរនៅជាដរាប»។
អេសាយ 40:6-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានសំឡេងមួយបង្គាប់ថា៖ «ចូរស្រែកប្រកាសចុះ!» សំឡេងមួយទៀតសួរថា៖ «តើឲ្យខ្ញុំស្រែកប្រកាសអំពីរឿងអ្វី?»។ «មនុស្សលោកប្រៀបដូចជាស្មៅ រីឯអំពើល្អទាំងប៉ុន្មានរបស់គេ ប្រៀបដូចជាផ្កាដែលដុះតាមវាលស្មៅ។ នៅពេលណាខ្យល់របស់ព្រះអម្ចាស់បក់មកលើ ស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោនដែរ។ ប្រជារាស្ត្រនេះប្រៀបបាននឹងស្មៅ។ ស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោន ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះនៃយើង នៅស្ថិតស្ថេរអស់កល្បជានិច្ច»។
អេសាយ 40:6-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានឮសំឡេង១កំពុងតែថា ចូរប្រកាសចុះ នោះមានម្នាក់សួរថា តើត្រូវឲ្យស្រែកថាដូចម្តេច ចូរថា មនុស្សជាតិទាំងឡាយប្រៀបដូចជាស្មៅ ហើយអំពើដ៏ល្អទាំងប៉ុន្មានរបស់គេក៏ដូចជាផ្កានៅទីវាល ឯស្មៅក៏ស្វិតក្រៀមទៅ ហើយផ្ការោយរុះចុះ ដោយព្រោះខ្យល់នៃព្រះយេហូវ៉ាបក់មកត្រូវ ឯបណ្តាជន គេពិតដូចជាស្មៅដែរ ស្មៅក៏ស្វិតក្រៀម ហើយផ្ការោយរុះចុះ តែព្រះបន្ទូលរបស់ព្រះនៃយើងរាល់គ្នាវិញ នោះស្ថិតស្ថេរនៅជាដរាប។