អេសាយ 36:1-2
អេសាយ 36:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅឆ្នាំទីដប់បួន ក្នុងរាជ្យស្តេចហេសេគា ព្រះបាទសានហេរីប ជាស្តេចស្រុកអាសស៊ើរ ទ្រង់ឡើងមកច្បាំងយកបានអស់ទាំងទីក្រុងមានកំផែងនៅស្រុកយូដា។ រួចស្តេចអាសស៊ើរចាត់រ៉ាបសាកេ ឲ្យនាំពលទ័ពយ៉ាងធំ ពីក្រុងឡាគីស ទៅឯស្តេចហេសេគា នៅក្រុងយេរូសាឡិម លោកក៏ឈរនៅត្រង់ប្រឡាយទឹក នៃព្រះខាងលើ តាមផ្លូវទៅឯចម្ការជាងប្រមោក។
អេសាយ 36:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅឆ្នាំទីដប់បួននៃរជ្ជកាលព្រះបាទហេសេគា ព្រះចៅសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី បានលើកទ័ពមកវាយដណ្ដើមយកក្រុងទាំងប៉ុន្មាន ដែលមានកំពែងរឹងមាំ នៅស្រុកយូដា។ បន្ទាប់មក ស្ដេចស្រុកអាស្ស៊ីរីចាត់មេទ័ពមួយរូបពីកន្លែងបោះទ័ពនៅឡាគីស ឲ្យមកជួបព្រះបាទហេសេគានៅក្រុងយេរូសាឡឹម ទាំងនាំកងពលយ៉ាងច្រើនមកជាមួយផង។ គាត់ឈរនៅក្បែរព្រែកជីក ដែលនៅជាប់នឹងស្រះខាងលើ តាមផ្លូវទៅចម្ការរបស់អ្នកជ្រលក់ល័ក្ខ។
អេសាយ 36:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯនៅឆ្នាំទី១៤ក្នុងរាជ្យស្តេចហេសេគា នោះសានហេរីប ជាស្តេចស្រុកអាសស៊ើរ ទ្រង់ឡើងមកច្បាំងយកបានអស់ទាំងទីក្រុងមានកំផែងនៅស្រុកយូដា រួចស្តេចអាសស៊ើរទ្រង់ចាត់រ៉ាបសាកេ ឲ្យនាំពលទ័ពយ៉ាងធំពីក្រុងឡាគីស ទៅឯស្តេចហេសេគា នៅក្រុងយេរូសាឡិម លោកក៏ឈរនៅត្រង់ប្រឡាយទឹក នៃស្រះខាងលើ តាមផ្លូវទៅឯចំការជាងប្រមោក