អេសាយ 33:5-6
អេសាយ 33:5-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាបានថ្កើងឡើងហើយ ដ្បិតព្រះអង្គគង់នៅស្ថានដ៏ខ្ពស់ ព្រះអង្គបានធ្វើឲ្យក្រុងស៊ីយ៉ូនមានពេញដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ហើយព្រះអង្គជាស្ថិរភាពក្នុងគ្រារបស់អ្នក សេចក្ដីសង្គ្រោះយ៉ាងបរិបូរ ប្រាជ្ញា និងតម្រិះ ឯការកោតខ្លាចដល់ព្រះយេហូវ៉ា ជាកំណប់ទ្រព្យរបស់ក្រុងស៊ីយ៉ូន។
អេសាយ 33:5-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មនុស្សម្នាលើកតម្កើងព្រះអម្ចាស់ ព្រោះព្រះអង្គគង់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត! ព្រះអង្គប្រទានឲ្យក្រុងស៊ីយ៉ូន មានពោរពេញដោយ សេចក្ដីសុចរិត និងយុត្តិធម៌។ ពេលនោះ អ្នកនឹងរស់នៅដោយសុខសាន្ត។ ប្រាជ្ញាវាងវៃ និងការស្គាល់ព្រះអម្ចាស់ នឹងផ្ដល់ការសង្គ្រោះយ៉ាងបរិបូណ៌ឲ្យអ្នក ហើយការគោរពកោតខ្លាចព្រះអម្ចាស់ ជាកំណប់ទ្រព្យដ៏ថ្លៃថ្នូររបស់អ្នក!
អេសាយ 33:5-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាបានថ្កើងឡើងហើយ ដ្បិតទ្រង់គង់នៅស្ថានដ៏ខ្ពស់ ទ្រង់បានធ្វើឲ្យក្រុងស៊ីយ៉ូនមានពេញដោយសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិត នឹងមានសេចក្ដីសុខស្រួលនៅក្នុងគ្រាឯង ព្រមទាំងសេចក្ដីសង្គ្រោះ ប្រាជ្ញា នឹងដំរិះជាបរិបូរដែរ សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះនឹងបានជាឃ្លាំងរបស់ឯង។