អេសាយ 32:16-17
អេសាយ 32:16-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ សេចក្ដីយុត្តិធម៌ នឹងស្ថិតនៅក្នុងទីរហោស្ថាន ហើយសេចក្ដីសុចរិតនឹងអាស្រ័យនៅក្នុងចម្ការដុះដាល។ ឯការនៃសេចក្ដីសុចរិត នោះនឹងបានជាសន្តិសុខ ហើយផលនៃសេចក្ដីសុចរិត នោះនឹងបានជាសេចក្ដីស្រាកស្រាន្ត និងជាសេចក្ដីទុកចិត្តជារៀងរហូតតទៅ។
អេសាយ 32:16-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ អ្នកនៅតាមវាលរហោស្ថាន នឹងរស់នៅដោយយុត្តិធម៌ ហើយអ្នកនៅតាមចម្ការ ក៏នឹងរស់នៅដោយសុចរិតដែរ។ សេចក្ដីសុចរិតនឹងនាំមកនូវសន្តិភាព អំពើសុចរិតនឹងនាំមកនូវសន្តិសុខ និងសេចក្ដីសុខសាន្តរហូតតទៅ។
អេសាយ 32:16-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ សេចក្ដីយុត្តិធម៌នឹងស្ថិតនៅ ក្នុងទីរហោស្ថាន ហើយសេចក្ដីសុចរិតនឹងអាស្រ័យនៅ ក្នុងចំការដុះដាល ឯការនៃសេចក្ដីសុចរិត នោះនឹងបានជាសន្តិសុខ ហើយផលនៃសេចក្ដីសុចរិត នោះនឹងបានជាសេចក្ដីស្រាកស្រាន្ត នឹងជាសេចក្ដីទុកចិត្តជាដរាបទៅ